America

Syndicate contentអាមេរិក
លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា និង​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន
16/05/2012 - រុស្ស៊ី-អាមេរិក

តើ​រវាង​ប្រធានាធិបតី​រុស្ស៊ី និង​អាមេរិក​មាន​ការ​អាក់អន់ចិត្ត​នឹង​គ្នា​ឬ ?

សំណួរ​នេះ ត្រូវ​គេ​ចោទ​សួរ​អស់​ប៉ុន្មាន​ថ្ងៃ ជាប់​មក​ហើយ ក្រោយ​ពី​លោក​ពូទីន ប្រធានាធិបតី​ថ្មី​នៅ​រុស្ស៊ី​ថ្លែង​ថា គាត់​មិន​អាច​ទៅ​ចូល​រួម​ក្នុង​ជំនួប​កំពូល G8 ចុង​សប្តាហ៍​នេះ នៅ​ឯ​ជាយ​ក្រុង​វ៉ាស៊ីនតោន។

ផែនទី​របស់​រុស្ស៊ី​ដែល​បង្ហាញ​ពី​យុទ្ធសាស្រ្ត​អាមេរិក​ដើម្បី​វាយប្រហារ​ទៅលើ​រុស្ស៊ី
14/05/2012 - អូតង់

តើ​ប្រព័ន្ធ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល​របស់​អាមេរិក​នៅ​អឺរ៉ុប​បាន​មក​ដល់​ត្រឹម​ណា​ហើយ?

នៅថ្ងៃ​អាទិត្យ​ចុងសប្តាហ៍នេះ អង្គការ​អាត្លង់ទិក​អូតង់ នឹង​បើក​កិច្ចប្រជុំ​កំពូល នៅទីក្រុង​Chicago។ នៅថ្ងៃចន្ទ​ទី ១៤ ឧសភា គឺ​នៅ​តែ​ប៉ុន្មាន​ថ្ងៃ មុន បើក​កិច្ច​ប្រជុំកំពូល ប្រធាន​អូតង់ គឺ​លោក​Anders Fogh Rasmussen បាន​អំពាវនាវ ជំរុញ​ឲ្យ​ប្រទេស​លោកខាងលិច​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អូតង់​ប្រញាប់​រួសរាន់​សាងសង់ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល។

លោកឆិន ហ្គ័ងឆឹង៖« ខ្ញុំ​ព្រួយបារម្ភ​ចំពោះ​ក្រុមគ្រួសារ​របស់​ខ្ញុំ »
09/05/2012 - ចិន

លោកឆិន ហ្គ័ងឆឹង៖« ខ្ញុំ​ព្រួយបារម្ភ​ចំពោះ​ក្រុម​គ្រួសារ​របស់​ខ្ញុំ »

លោក​ឆិន ហ្គ័ងឆឹង​កំពុង​រង់ចំា​លិខិត​ឆ្លងដែន​ដើម្បី​ចាក​ចេញ​ពី​ប្រទេស​ចិន។ មេធាវី​ពិការ​ភ្នែក និង​ជា​សកម្មជន​សិទ្ធិមនុស្ស​ចិន​រូប​នេះ​បាន​រត់​ចេញ​ពី​លំនៅដ្ឋាន​ដែល​ស្ថិត​ក្រោម​ការ​យាមកាម​ពី​សំណាក់​ប៉ូលិស​ចិន​តំាង​ពី​ថ្ងៃទី ២២ ខែ​មេសា ឆ្នំា ២០១២។ ខណៈ​នេះ លោក ឆិន ហ្គ័ងឆឹង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ​ទីក្រុង​ប៉េកំាង​ជាមួយ​នឹង​ភរិយា និង​កូន​ពីរ​នាក់។

ស្លាក​សញ្ញា​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​អាមេរិក CIA  នៅ​ Virginie
08/05/2012 - ស.រ.អា.

បរាជ័យ​នៃ​គម្រោង​ធ្វើ​ភេរវកម្ម​មួយប្រឆាំង​សហរដ្ឋ​អាមេរិក

ក្រសួង​ស៊ើប​ការសម្ងាត់​អាមេរិកាំង​ហៅ​កាត់​ថា​ សេ.អ៊ី.អា​ (CIA)​ ប្រកាស​ថា​ បាន​ធ្វើ​ឱ្យ​ខក​ខាន​ពុំ​បាន​សម្រេច​គម្រោង​ការ​ធ្វើ​អំពើ​ភេរវកម្ម​មួយ​របស់​សាខា​យេម៉ែន​នៃ​បណ្តាញ​ភេរវនិយម​អន្តរជាតិ​អាល់​-កៃដា​ សំដៅ​បំផ្លាញ​កម្ទេច​យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង។​ នេះ​ជា​អំណះ​អំណាង​ នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​៧​ឩសភា​របស់​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិកាំង​ម្នាក់​ខាង​ប្រឆាំង​នឹង​ភេរវនិយម។ ​

លោក​អូបាម៉ា ប្រធានាធិបតី​អាមេរិក
07/05/2012 - បារាំង

ប្រតិកម្ម​ជា​អន្តរជាតិ​ចំពោះ​ការ​ជាប់​ឆ្នោត​របស់​លោក François Hollande

ជ័យ​ជម្នះ​របស់​លោក​François​ Hollande​ បាន​ទទួល​ការស្វាគមន៍​និង​សរសើរ​ពីប្រមុខ​រដ្ឋ​និង​រដ្ឋាភិបាល​ ជាអាទិ៍​ ពី​លោក​ស្រី​Angela​ Merkel​និង​ពី​លោក​Barack​ Obama​។​ ...

លោក​អូបាម៉ា ពេល​ចេញ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី២
06/05/2012 - ស.រ.អា.

លោក​អូបាម៉ា​ផ្តើម​យុទ្ធនាការ​ជា​ផ្លូវការ

បួន​ឆ្នាំ​បន្ទាប់​ពី​បាន​ស្ថិត​នៅ​សេតវិមាន​មក​ ​ លោក​បារ៉ាក​ អូបាម៉ា​ដែល​មក​ដល់​ទី​បញ្ចប់​នៃ​អាណត្តិ​របស់​ខ្លួន​ ​ ផ្តើម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ ជា​ផ្លូវការ​។​ការបោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ចន្លោះ​ពេល​៦​ខែ​ទៀត​គឺ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។

លោកស្រី​ប្រមុខ​ការទូត​អាមេរិក ហ៊ីលឡារី គ្លីនតុន
05/05/2012 - បង់ក្លាដែស-អាមេរិក

លោកស្រី ហ៊ីលឡារី គ្លីនតុន​អញ្ជើញទៅ​បង់ក្លាដែស​ដែល​កំពុង​ស្គាល់​ភាព​តានតឹង​នយោបាយ

បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​ខាង​ផ្លូវទូត​នៅ​ទីក្រុង​​ប៉េកំាង ប្រទេស​ចិន លោកស្រី​ប្រមុខ​ការទូត​អាមេរិក ហ៊ីលឡារី គ្លីនតុន​បាន​បន្ត​ទស្សនកិច្ច​មួយ​ជុំទ្វីប​អាស៊ី​ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ក្នុង​ថ្ងៃ​សៅរ៍ ទី៥ ឧសភា​នេះ។

លោក Mitt Romney
05/05/2012 - ស.រ.អា.

ជំនួប​រួបរួម​គ្នា​រវាង​លោក Romney និង​Santorum

បន្ទាប់​ពី​យុទ្ធនាការ​ទិតៀន​រិះ​គន់​គ្នា​យ៉ាង​ខ្លាំង​រវាង​លោក​Mitt​ Romney​ និង​លោក​Rick​ Santorum​ ដើម្បី​ទទួល​ការតែង​តាំង​ជា​ផ្លូវការ​ជា​បេក្ខជន​សាធារណរដ្ឋ​មក​ ​ ​ គូ​ប្រជែង​ទាំង​ពីរ​បាន​ជួប​ប្រាស្រ័យ​គ្នា​ នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ​៤​ឩសភា​ នៅ​រដ្ឋ​Pennsylvanie​ ដើម្បី​អ្វី​ដែល​ទំនង​ជា​ការចាប់​ផ្តើម​រួប​រួម​គ្នា​។

អូសាម៉ា ប៊ិនឡាដិន អតីត​មេដឹកនាំ​អង្គការ​ភេរវកម្ម​អាល់កៃដា (រូបថត​ឯកសារ​ឆ្នាំ​១៩៩៨)
04/05/2012 - ភេរវកម្ម

ឯកសារ​ប្រមូល​ពី​ផ្ទះ​ប៊ិនឡាដិន​បង្ហាញ​ពី​ការ​បាក់បែក​ផ្ទៃក្នុង​របស់​អាល់កៃដា

បណ្ឌិតសភា​យោធា​អាមេរិក (West Point) បាន​ចេញផ្សាយ​ឯកសារ​មួយចំនួន ដែល​កងកុម្ម៉ងដូ​អាមេរិក​ប្រមូល​បាន ក្នុង​អំឡុង​​ប្រតិបត្តិការ​​សម្លាប់​ប៊ិនឡាដិន នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន កាល​ពីថ្ងៃ​ទី២ ឧសភា ឆ្នាំ​២០១១។ ឯកសារ​ដែល​ចេញផ្សាយ​នេះ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​បាក់បែក​ផ្ទៃក្នុង​ និង​អំពី​ការ​ថយចុះ​នៃ​អំណាច​របស់​ប៊ិនឡាដិន ក្នុង​អង្គការ​ភេរវកម្ម​អាល់កៃដា។

អ្នកប្រឆាំង​ចិន​ដ៏ល្បី​ ​ Chen Guangcheng (ឆ្វេង) និង​លោក​អនុ​​រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​​អាមេរិក Kurt Campbell
04/05/2012 - ចិន-អាមេរិក

អ្នកប្រឆាំងចិន​​ឈ្មោះ ​ឆិន គ័ងឆឹង​​ សុំឲ្យ​​សភា​​អាមេរិក​​ជួយ​​

នៅថ្ងៃព្រហស្បតិ៍​ទី៣​ឧសភា​ឆ្នាំ២០១២​ នៅខណៈ​ពេល​ដែល​សភា​អាមេរិក​កំពុង​ប្រជុំគ្នា​ ​ ស្រាប់តែ​អ្នកប្រឆាំង​ចិន​ដ៏ល្បី​ ​ ឈ្មោះ​ឆិន​ គ័ងឆឹង​ ទូរស័ព្ទ​ដោយ​ផ្ទាល់​ពី​មន្ទីរពេទ្យ​នៅ​ទីក្រុង​ប៉េកាំង​ សុំឲ្យ​សភា​អាមេរិក​ជួយ​ការពារ​ដល់​សន្តិសុខ​របស់​ខ្លួន​និងគ្រួសារ។

Close