ផ្សាយផ្ទាល់
ស្តាប់ការផ្សាយផ្ទាល់របស់ RFI
តាមដានព័ត៌មានថ្មីៗ តាមរយៈការផ្សាយផ្ទាល់របស់ RFI នៅលើវេបសាយ យើងក៏មានផងដែរនូវការផ្សាយជាភាសា បារាំងំ
ស្តាប់ផ្ទាល់
បច្ចុប្បន្នភាព
-
បទសម្ភាស
លោក អំ សំអាត៖ អង្គការសហប្រជាជាតិគួររំឭករដ្ឋាភិបាលកម្ពុជាពីបញ្ហាបំណុល
លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានលើកឡើងថា មានពលរដ្ឋខ្មែរចំនួន ១៦ម៉ឺននាក់បានលក់ដីដើម្បីដោះបំណុលនៅក្នុងចំណោមកម្ចីជាង២លានករណី។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក អំ សំអាត ចាត់ទុកបញ្ហានេះថាជាការរំលោភសិទ្ធិមនុស្ស ដោយសារតែកូនបំណុលខ្លះត្រូវបង្ខំចិត្តឈប់រៀនទៅធ្វើការដើម្បីដោះបំណុល និងកាត់បន្ថយរបបអាហារប្រចាំថ្ងៃ។ នៅក្នុងន័យនេះ អង្គការលីកាដូ ទទូចឲ្យអង្គការសហប្រជាជាតិរំឭករដ្ឋាភិបាលកម្ពុជាពីបញ្ហាបំណុលនេះ ខណៈស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជានឹងត្រូវលើកទៅត្រួតពិនិត្យនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ដោយក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិ។06/05/2024 12:38 -
បទសម្ភាស
លោក ជា មុនី៖ ការចាប់ខ្លួនលោក ស៊ុន ចន្ធី មានបង្កប់រឿងនយោបាយច្រើនជាង
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិត្រូវបានអាជ្ញាធរចាប់ខ្លួនភ្លាមៗ បន្ទាប់ពីលោកមកដល់ព្រលានយន្តហោះភ្នំពេញនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងដំណើរត្រលប់មកពីប្រទេសជប៉ុនដែលលោកធ្វើទស្សនកិច្ច និងប្រកាសសុពលភាពតំណាងគណបក្សកម្លាំងជាតិប្រចាំប្រទេសជប៉ុន។ តាមរយៈកិច្ចសម្ភាសខ្លីជាមួយវិទ្យុបារាំង RFI នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភានេះដែរ លោក ជា មុនី អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សកម្លាំងជាតិដែលបានរួមដំណើរជាមួយលោក ស៊ុន ចន្ធី ទៅប្រទេសជប៉ុន បានបញ្ជាក់ថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី បានធ្វើឡើងដោយសមត្ថកិច្ចមិនបានបង្ហាញដីកា និងប្រាប់ពីបទល្មើសអ្វីទាំងអស់។ តាមលោក ជា មុនី ការចាប់ប្រធានគណបក្សកម្លាំងជាតិរូបនេះមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាងបញ្ហាផ្សេងៗទៀត។09/05/2024 05:45 -
បទសម្ភាស
លោក ហង្ស ពុទ្ធា៖ការចាប់ខ្លួនលោក ស៊ុន ចន្ធី មិនប៉ះពាល់ដល់ការបោះឆ្នោតក្រុមប្រឹក្សាទេ
នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតអសកលដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។ គណបក្សចំនួន៥ បានចុះឈ្មោះប្រកួតប្រជែង រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសុក្រទី១០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ហង្ស ពុទ្ធា ប្រធានក្រុមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិកាលពីថ្ងៃទី០៩ ខែឧសភា មិនប៉ះពាល់ដល់ការបោះឆ្នោតអសកលមួយនេះទេ។10/05/2024 08:58