អានតួអត្ថបទ
បទសម្ភាស

លោកស្រី ឃួន វិច្ឆិកា៖ កម្ពុជាមិនទាន់ឈានដល់ការបិទសាលារៀនដោយសារតែការឡើងកម្តៅ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រឈម​នឹង​អាកាស​ធាតុ​ដែល​កំពុង​ឡើង​កម្តៅ​ខ្លាំង​ មាន​ប្រទេស​អាស៊ី​មួយ​ចំនួន​បាន​សម្រេច​បិទ​សា​លារៀន​។ ​នៅ​កម្ពុជា ក្រសួង​អប់រំ​តាម​រយៈ​អ្នក​នាំ​ពាក្យ ​លោកស្រី ​ឃួន វិច្ឆិកា ​បាន​បញ្ជាក់ពី​ការ​ពិចារណាលើ​វិធាន​ការ​ដូច​គ្នា​នេះ​ តែ​ថា​ស្ថាន​ភាព​នៅ​កម្ពុជា​មិន​ទាន់​ឈាន​ដល់​កម្រិត​នៃ​ការ​បិទ​សា​លារៀន​នៅ​ឡើយ​ទេ​។​ តាម លោកស្រី ឃួន វិច្ឆិកា ក្រសួង​អប់រំ បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ចាំបាច់​ដូចជា​ឲ្យ​អ្នក​ពាក់​ព័ន្ធ​រាយការណ៍​ជា​ប្រចាំ​ដើម្បី​ដឹង​ពី​ស្ថានភាព​សិស្ស​នៅតាម​សាលា​រៀន​ក្នុង​គ្រាដែល​អាកាស​ធាតុ​កំពុង​តែ​ឡើង​កម្តៅ​។​ អ្នក​នាំពាក្យ​ក្រសួង​អប់រំ​រូប​នេះ ដដែល​បាន​បន្ថែម​ថា ​ក្នុង​ករណី​ដែល​សាលារៀន​មិន​អាច​ទប់​ទល់​នឹងស្ថាន​ភាព​កម្តៅ​បាន​ គឺ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​មន្ទីរ​អប់រំ​នៅ​តាម រាជ​ធានី និង​ខេត្ត​។

កម្ពុជាមិនទាន់ឈានដល់ការបិទសាលារៀនដោយសារតែការឡើងកម្តៅ
កម្ពុជាមិនទាន់ឈានដល់ការបិទសាលារៀនដោយសារតែការឡើងកម្តៅ © Good neighbor
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ