អានតួអត្ថបទ
បទសម្ភាស

លោក អំ សំអាត៖ អង្គការសហប្រជាជាតិគួររំឭករដ្ឋាភិបាលកម្ពុជាពីបញ្ហាបំណុល

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ​អំ សំអាត នាយក​ប្រតិ​បត្តិ​អង្គការ​លីកាដូ ​បានលើក​ឡើង​ថា​ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ​១៦​ម៉ឺន​នាក់​បានលក់​ដី​ដើម្បី​ដោះ​បំណុល​នៅ​ក្នុង​ចំណោម​កម្ចី​ជាង​២លាន​ករណី​។​ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បា​រាំងអន្តរ​ជាតិ​ RFI លោក ​អំ សំអាត​ ចាត់​ទុក​បញ្ហា​នេះ​ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ​ដោយសារ​តែ​កូន​បំណុល​ខ្លះត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​ទៅ​ធ្វើការ​ដើម្បី​ដោះ​បំណុល​ និង​កាត់​បន្ថយ​របប​អាហារ​ប្រ​ចាំ​ថ្ងៃ​។​ នៅ​ក្នុង​ន័យ​នេះ អង្គការ​លីកាដូ ​ទទូច​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​រំឭក​រដ្ឋាភិបាល​កម្ពុជា​ពី​បញ្ហា​បំណុល​នេះ ​ខណៈ​ស្ថាន​ភាពសិទិ្ធ​មនុស្ស​នៅ​កម្ពុជា​នឹង​ត្រូវ​លើក​ទៅ​ត្រួត​ពិនិត្យ​នៅ​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ២០២៤ ​ដោយ​ក្រុម​ប្រឹក្សាសិទិ្ធមនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​។

កុមារកម្ពុជាខ្លះធ្វើពលកម្មធ្ងន់ធ្ងរដើម្បីសងបំណុល
កុមារកម្ពុជាខ្លះធ្វើពលកម្មធ្ងន់ធ្ងរដើម្បីសងបំណុល © Licadho
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ