អ្នកការពារបរិស្ថាន៖ការចាក់ទប់ច្រាំងទន្លេគួរមានយន្តការជាក់លាក់ដើម្បីបញ្ចៀសការយកសម្បត្តិរដ្ឋ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់
ការចាក់ដីលុបចូលទន្លេបានកើតឡើងជាថ្មីទៀតនៅខេត្តកំពង់ចាមដោយអាជ្ញាធរខេត្តបញ្ជាក់ថា សកម្មភាពនេះធ្វើឡើងដោយគ្មានច្បាប់អនុញ្ញាត។ តែនៅពេលមន្ត្រីចុះត្រួតពិនិត្យនៅថ្ងៃទី២៩ ខែមេសាបែរជារដ្ឋបាលខេត្តអះអាងថា ការវាយតម្លៃបឋមលើការចាក់ថ្មនៅច្រាំងទន្លេប្រវែង១៦៥ម៉ែត្រក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ មិននាំឲ្យមានការខូចខាតច្រាំងទន្លេ ឬប៉ះពាល់លំហូរទឹកឡើយ។ ទោះជាយ៉ាងណា អាជ្ញាធរខេត្តបានបញ្ជាឲ្យផ្អាកសកម្មភាពនេះសិនដោយរង់ចាំការវាយតម្លៃពីក្រសួងធនធានទឹក។ តែអ្នកការពារបរិស្ថានចង់ឃើញរដ្ឋាភិបាលមានយន្តការជាក់លាក់ក្នុងរឿងចាក់ដីទប់ច្រាំងទន្លេដើម្បីជៀសវាងការរំលោភយកសម្បត្តិរដ្ឋធ្វើជាកម្មសិទ្ធិឯកជន។