អានតួអត្ថបទ
បទសម្ភាស

លោក ស ខេង៖«​ខ្ញុំ​សង្ឃឹម​ថា ក្រោយម​ហាបាតុកម្ម​នេះ នឹង​មាន​ការ​ចរចារ​ឡើង​វិញ​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​ នៅ​ថ្ងៃពុធ​ទី​២៣​តុលា​នេះ គឺ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ នៅ​ថ្ងៃ​ទី​មួ​យ​នៃ​មហាបាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះជាតិ​ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង​ បាន​អះអាង​ថា ស្ថានភាព​សន្តិសុខ​មាន​សភាព​ធម្មតា។ លោក​បាន​បញ្ជាក់ថា លោក សម រង្ស៊ី​ និង​រូប​លោក​ បាន​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ដើម្បី​ជជែក​គ្នា​អំពី​ការ​សហការគ្នា​ ដើម្បី​ធ្វើ​យ៉ាងណា បញ្ចៀស​ហិង្សា​ជាយ​ថា​ហេតុ។ ទាក់ទង​នឹង​បញ្ហា​នយោបាយ​វិញ លោក ស ខេង​ បាន​ថ្លែង​សង្ឃឹម​ថា ការ​ចរចារ​ឡើង​វិញ​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ នឹង​អាច​កើត​មាន​ឡើង ក្រោយ​ការ​បិទបញ្ចប់​មហា​បាតុកម្ម​អហិង្សា​នេះ។ 

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃកម្ពុជា
លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃកម្ពុជា ©បូណា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ