អានតួអត្ថបទ
បទសម្ភាស

លោក​មេធាវី​ គង់ សំអុន​៖ ​ក្រុម​មេធាវី​ការពារ​ជនជាប់​ចោទ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ ពហិការ​ ៣​ ខែ ​ដើម្បី​រៀប​ចំ​សារណា​ ក្នុង​បណ្តឹង​សារ​ទុក្ខ​ ០០២/០១

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​ នៅ​ថ្ងៃ​សៅរ៍​នេះ​ គឺ​លោក​មេធាវី​ គង់​ សំអុន​ សហមេធាវី​ជាតិ​ ការពារ​ជន​ជាប់​ចោទ​ លោក​ ខៀវ សំផន​។ ​ក្រុម​មេធាវី​ជាតិ​ និង​អន្តរជាតិ​ ការពារ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ចាស់​ជរា​ នួន ជា ​និង​ខៀវ សំផន​ បាន​សម្រេច​ ធ្វើ​ពហិការ​ ដើរ​ចេញ​ពី​បន្ទប់​សវនាការ​ លើ​សំណុំ​រឿង​០០២​ វគ្គ​២ ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៧​តុលា​។តាម​លោក​មេធាវី​ គង់​ សំអុន​ ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ​ ត្រូវ​ការ​ពេល​វេលា ​៣ ​ខែ ​ដើម្បី​សិក្សា​លើ​ឯកសារ​ និង​​ធ្វើ​សារណា​លើ​បណ្តឹង​សារ​ទុក្ខ​ ក្នុង​សំណុំ​រឿង​០០២​ វគ្គ​ ១​ ពោល​គឺ​រហូត​ដល់​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ ​ទើប​ក្រុម​មេធាវី​​ការពារ​ជនជាប់​ចោទ​ អាច​ចូល​រួម​សវនាការ​​លើ​សំណុំ​រឿង​០០២ វគ្គ២​។ 

លោកមេធាវី គង់ សំអុន សហមេធាវីជាតិ ការពារជនជាប់ចោទ លោក ខៀវ សំផន។
លោកមេធាវី គង់ សំអុន សហមេធាវីជាតិ ការពារជនជាប់ចោទ លោក ខៀវ សំផន។ @ECCC
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ