អានតួអត្ថបទ
កម្ពុជា

មេធាវី​ការពារ​ក្តី​នួនជា ​និង​ខៀវសំផន​ ថា​ការ​ធ្វើ​ពហិការ​គឺ​ដើម្បី​ប្រសិទ្ធិ​ភាព​នៃ​អង្គសវនាការ

មេធាវី​ការពារ​ក្តី​ របស់​ លោក​ នួន ជា​ និង​ ខៀវ សំផន​ នា​ព្រឹក​នេះ​ បាន​បញ្ជាក់​ថា ​ការ​ដើរ​ចេញ​ពី​សវនា​ការ​ គឺ​ដើម្បី​ការពារ​សិទ្ធិ​ និង​ ផល​ប្រយោជន៍​របស់​កូន​ក្តី​របស់​ខ្លួន​ ព្រម​ទាំង​ធ្វើ​អោយ​សវនាការ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់។​ ក្រុម​មេធាវី​បាន​ថ្លែង​ដូច្នេះ ​នៅ​ក្នុង​សន្នីសីទ​កាសែត​ ដែល​បាន​រៀប​ចំ​ធ្វើ​នៅ​ភោជនីដ្ឋាន​FCC​ រាជ​ធានី​ភ្នំពេញ។

ក្រុម​មេធាវី​របស់​លោក​នួន ជា​ និង​លោក​ ខៀវ សំផ​ន​ បាន​ធ្វើ​សន្នីសីទ​កាសែត​មួយ​នៅ​ភោជនីយដ្ឋាន​FCC​ និយាយ​បក​ស្រាយ​ពី​ការ​ដើរ​ចេញ​ពី​សវនាការ​ កាល​ពី​ថ្ងៃ​ទី​១៧​តុលា ម្សិលមិញ​នេះ​។
ក្រុម​មេធាវី​របស់​លោក​នួន ជា​ និង​លោក​ ខៀវ សំផ​ន​ បាន​ធ្វើ​សន្នីសីទ​កាសែត​មួយ​នៅ​ភោជនីយដ្ឋាន​FCC​ និយាយ​បក​ស្រាយ​ពី​ការ​ដើរ​ចេញ​ពី​សវនាការ​ កាល​ពី​ថ្ងៃ​ទី​១៧​តុលា ម្សិលមិញ​នេះ​។ សហការី
ផ្សាយពាណិជ្ជកម្ម

ជាលើកទី១ ហើយ ដែល ក្រុមមេធាវីការពារជនជាប់ចោទ ក្នុងសំណុំរឿងរបបខ្មែរក្រហម បានធ្វើពហិការ។នៅក្នុងសន្និសីទកាសែតព្រឹកនេះ  ក្រុមមេធាវីការពារ លោក នួន ជា និង ខៀវ សំផន បានអះអាងថាវាមិនយុត្តិធម៌សម្រាប់កូនក្តីរបស់ខ្លួននោះទេ ប្រសិនបើ​សវនា​ការ​០០២ វគ្គ២បន្តរដំនើរការ។

លោក គង់ សំអុន មេធាវីការពារក្តីអោយលោក ខៀវ សំផន និង លោក សន អារុណ បាន​បញ្ជាក់​ថា ក្រុមមេធាវីត្រូវការពេលវេលា ដើម្បីរៀបចំបណ្តឹងសារទុក្ខប្រឆាំងនឹងសាលក្រម លើសំណុំរឿង00២ វគ្គ១។ ដូច្នេះស្របពេលនេះ ការបន្តសវនាការ00២វគ្គ២​គឺជាបន្ទុក​មួយ​ទៀតសម្រាប់មេធាវី ដែលពួកលោកមិនអាចទទួលយកបាននោះទេ។ ពួកលោកបានបន្តថា ក្នុងពេលតែមួយមេធាវីត្រូវរៀបចំឯកសារ២រឿងដែលនេះវានឹងមានការថ្លោះធ្លោយដែលធ្វើ
អោយប្រសិទ្ធិការងារមិនបានល្អ។

ដូច្នេះពួកលោក បានស្នើសុំអោយអង្គសវនាការពិចារណារឡើងវិញអំពីកាលបរិច្ឆេទនៃការ​​ចាប់​ផ្តើមសុំណុំរឿង០០២ វគ្គ២ ដើម្បីទុកពេលអោយក្រុមមេធាវី រយៈពេលយ៉ាងយូរ​២ខែ​ដើម្បី​រៀបចំបណ្តឹងសារទុក ហើយក្នុងរយៈពេលនេះ អង្គសវនាក៏អាច​មានពេលឆ្លើយតប​នឹងបណ្តឹងដិតចិត្តរបស់ខ្លួនផងដែរ។

ឆ្លើយតបនឹងសំណើររបស់ក្រុមមេធាវី លោក នេត ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម​បានបញ្ជាក់ប្រាប់វិទ្យុបារាំងនៅថ្ងៃសៅរ៍នេះថា បញ្ហាដែលក្រុមមេធាវីបានលើកឡើងនេះ អង្គជំនុំជំរះកំពុងតែពិភាក្សាគ្នា ហើយ នឹងផ្តល់ចម្លើយវិញក្នុងពេលឆាប់ៗ។ចំនែក​កិច្ច​ប្រជុំ​ស្តីពីការគ្រប់គ្រងតុលាការដែលធ្វើឡើងនៅថ្ងៃទី២១តុលាខាងមុខនេះ នឹងបន្តរ ហើយ​នៅពេលនោះបញ្ហាមួយចំនួននឹងត្រូវលើកឡើងដើម្បីដោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ