ភាពរកាំរកូសនៃសំណុំរឿង០០២/០២ក្នុងសាលាក្តីខ្មែរក្រហម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥០
ថ្ងៃនេះ ការប្រជុំដើម្បីដោះស្រាយបញ្ហាសវនាការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា និង ខៀវ សំផន សំណុំរឿង០០២ វគ្គ០២ ត្រូវប្រព្រឹត្តទៅ នៅសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ប៉ុន្តែ វាមិនមែនសម្រាប់តែនិយាយអំពីបញ្ហា ដែលបានកើតឡើងក្នុងសប្តាហ៍មុនទេ ថ្វីបើការដកខ្លួនចេញពីអង្គសវនាការដោយភាគីជនជាប់ចោទនោះ បានធ្វើឱ្យសាក្សីទី០១ ខានផ្តល់សក្ខីកម្ម ទៅតាមអ្វីដែលជាការគ្រោងទុកសម្រាប់ថ្ងៃម្សិលមិញក្តី។ ម្សិលមិញដែរ ភាគីនានាដែលពាក់ព័ន្ធនឹងសវនាការ បង្ហាញក្តីបារម្ភចំពោះភាពរអាក់រអួលនៃសំណុំរឿងនេះ។