អានតួអត្ថបទ
អាមេរិក-អាហ្វហ្កានិស្ថាន

​អាមេរិក​​ចង់​​រក្សា​​ទុក​​មូលដ្ឋាន​​យោធា​​៩​​នៅ​​អាហ្វហ្កានីស្ថាន​​ក្រោយ​​​២០១៤​​

សហរដ្ឋអាមេរិក​​មាន​​បំណង​​រក្សា​ទុក​​មូលដ្ឋាន​​យោធា​​ខ្លួន​​​​៩​​នៅ​​អាហ្វហ្កានីស្ថាន​​ក្រោយ​ពី​​ឆ្នាំ​​២០១៤។ ​នេះ​​ជា​​សេចក្តី​​ថ្លែង​​របស់​​លោក​​ប្រធានាធិបតី​ Hamid Karzaï​ នៅ​​ថ្ងៃ​ព្រហស្បតិ៍​​ម្សិល​មិញ។​ សេចក្តី​​ថ្លែង​​​របស់​​ប្រធានាធិបតី​​អាហ្វហ្កានីស្ថាន​​នេះ ត្រូវ​​បាន​ទីក្រុង​វ៉ាស៊ីនតោន​ប្រតិកម្ម​ភ្លាមៗ ថាអាមេរិក​​ពុំ​មែន​​​ស្វះស្វែង​​រក្សា​​ទុក​​មូលដ្ឋាន​​ខ្លួន​​ជា​​អចិន្ត្រៃយ៍​​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​​ឡើយ។

កងទ័ពអាមេរិកនិងកងទ័ពជាតិអាហ្វហ្កានីស្ថានសែងទាហានរបួសអាមេរិកម្នាក់ដោយផ្ទុះគ្រាប់បែកនៅ Kandahar
កងទ័ពអាមេរិកនិងកងទ័ពជាតិអាហ្វហ្កានីស្ថានសែងទាហានរបួសអាមេរិកម្នាក់ដោយផ្ទុះគ្រាប់បែកនៅ Kandahar
ផ្សាយពាណិជ្ជកម្ម

 

បន្ទាប់ពី​សេចក្តី​ថ្លែងការណ៍​​របស់​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​កាល ពី ម្សិលមិញ សេតវិមាន បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ថា អាមេរិក ពុំ​មែន​ស្វះ​ស្វែង​ចង់​រក្សា​ទុក​មូលដា្ឋន​យោធា​ខ្លួន​​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ឡើយ។ នេះ ជា​សេចក្តី​ថ្លែង​របស់​អ្នកនាំពាក្យ​សេតវិមាន​​ដែល​បន្ថែម​ទៀត​ថា៖ « គ្រប់​វត្តមាន​កងទ័ព​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន​ ​គឺ​ត្រូវ​ធ្វើ​ឡើង​តាម​សេចក្តី​ស្នើ​សុំ​របស់​​កាប៊ូល​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ លោក កាហ្សៃ បានថែមទាំង​​អះអាង​ទៀត​​ថា “ ក្រៅពី​សហរដ្ឋអាមេរិក ​សមាជិក​​អូតង់​ផ្សេង​ទៀត ក៏​បាន​សន្យា​​រក្សា​ទុក​​កងទ័ព​ខ្លួន​នៅ​ក្រោយ​ឆ្នាំ​២០១៤​ដែរ។

ការ​រក្សា​ទុក​មូលដ្ឋាន​យោធា​បរទេស​នៅ​អាហ្វហ្កានីស្ថាន ត្រូវ​បាន​ចលនា​ឧទ្ទាម​តាលីបង់ បរិហារ​​ជានិច្ច។

សូមបញ្ជាក់ថា អង្គការ​អូតង់នឹង​ដក​កងទ័ព​អន្តរជាតិ​ទាំំង​អស់​ ប្រមាណ​១០​ម៉ឺន​នាក់​ពី​អាហ្វហ្កានីស្ថាន​នៅ​ចុង​ឆ្នាំ ២០១៤។ ​វ៉ាស៊ីនតោន ដែល​មាន​កងទ័ព​ខ្លួន​២/៣​នៅ​លើ​ទឹកដី​អាហ្វហ្កានីស្ថាន ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ថា​ក្រោយ​ឆ្នាំ​២០១៤ ​អាមេរិក សុខចិត្ត​រក្សា​វត្តមាន​ទាហាន លុះណា​ តែ​កាប៊ូល សុខចិត្ត​ផ្តល់​អភ័យ​ឯកសិទ្ធ​ឲ្យ​ដល់​ទាហាន​អាមេរិក។

អូតង់ បាន​ជួយ​ទាហាន​អាហ្វហ្កានីស្ថាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​តាលីបង់​ជាង​១០​ឆ្នាំ​មក​ហើយ​។ ពួក​ឧទ្ទាម​តាលីបង់​ដែល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ធ្វើ​សកម្មភាព​យ៉ាង​ខ្លាំង យល់​​ព្រម​ចូល​ចរចា ដរាបណា​កងទ័ព​បរទេស ដក​ចេញ​អស់​ពី​អាហ្វហ្កានីស្ថាន។ ប្រទេស​អាហ្វាហ្កានីស្ថាន​ដែល​នឹង​ត្រូវ​ធ្វើ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៤។

សំរាប់​អ្នកស្រាវជ្រាវ សេចក្តី​ជូន​ដំណឹង​របស់​លោក​ប្រធានាធិបតី​ហាមីត​កាហ្សៃ​នេះ គឺ​គ្រាន់​តែ​ចង់​ស្ទាបស្ទង់​ប្រតិកម្ម​ឬ​ក៏​មតិ​សាធារណៈ​អាហ្វហ្កនីស្ថាន ប៉ាគីស្ថាន អ៊ីរ៉ង់​និង​ប្រទេស​ជិត​ខាង​ខ្លួនតែប៉ុណ្ណោះ៕​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ