អានតួអត្ថបទ
បទសម្ភាស

លោក​ថោង ខុន៖ ភាព​ជោគជ័យ​ពី​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​នេះ បាន​​ពី​​ប្រឹង​ប្រែងរបស់​​​កីឡាករ​ ពី​​​​​​ការ​យក​ចិត្ត​ទុក​ដាក់ពី​​​រដ្ឋាភិបាល​និង​វិស័យ​ឯកជន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFIនៅ​ថ្ងៃ​អាទិត្យ ទី២២​ធ្នូ​​នេះ គឺលោក​ថោង ខុន រដ្ឋមន្ដ្រី​​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ បើ​តាម​លោក ថោង ខុន កម្ពុជា​បាន​បញ្ជូន​កីឡាករ​ទៅ​ចូល​រួម​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ នៅ​ប្រទេស​មីយ៉ាន់ម៉ា​ជាង​ពីរ​រយ​នាក់ ហើយ​កីឡាករ​ដែល​បាន​ទទួល​មេដាយ មាន​ចំនួន​១៣៣​នាក់។ លោក​ថោង ខុន អះអាង​ថា ភាព​ជោគជ័យ​នេះ បាន​មក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹកហាត់​របស់​កីឡាករ​ខ្លួន​ឯងផង រួម​ផ្សំ​ជាមួយ​នឹង​​ការ​យក​ចិត្ត​ទុក​ដាក់ពី​សំណាក់​រដ្ឋាភិបាល និង​វិស័យ​ឯកជនផង ដែល​បាន​​​បង្កើន​ប្រាក់​រង្វាន់​ទ្វេ​ដង ដល់​កីឡាករ​ដែល​ទទួល​បាន​មេដាយ។

លោក ថោង ខុន (ស្តាំ) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​ លោក វ៉ាត់ ចំរើន (ឆ្វេង) អគ្គលេខាធិការគណៈ​កម្មាធិការជាតិ​អូឡាំពិកកម្ពុជា
លោក ថោង ខុន (ស្តាំ) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​ លោក វ៉ាត់ ចំរើន (ឆ្វេង) អគ្គលេខាធិការគណៈ​កម្មាធិការជាតិ​អូឡាំពិកកម្ពុជា @RFI
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ