លោក គង់ សុវណ្ណ៖ ច្បាប់ចរាចរណ៍ថ្មី ទូលំទូលាយ ល្អច្រើនជាងមុន តែត្រូវមានយន្តការអនុវត្តឲ្យតឹងរឹង ទើបអាចកាត់បន្ថយគ្រោះថ្នាក់បាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៩
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំង RFI នៅថ្ងៃអង្គារនេះ គឺលោក គង់ សុវណ្ណ ប្រធានអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល ប្រចាំប្រទេសកម្ពុជា និងប្រចាំឡាវ។ សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោក ថ្មី ត្រូវសង្គមស៊ីវិល មន្ត្រីរដ្ឋាភិបាល និងសមាជិករដ្ឋសភា លើកមកពិភាក្សា ជាបន្តបន្ទាប់ កាលពីថ្ងៃទី២០តុលា និងនៅថ្ងៃទី២១តុលា។ សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោក ដែលស្ថិតនៅរដ្ឋសភា បានកំណត់ពីការផ្តន្ទាទោស និងការផាកពិន័យធ្ងន់ធ្ងរជាងមុន ពិសេសគឺច្បាប់ថ្មី តម្រូវអ្នកជិះម៉ូតូ ជាមនុស្សពេញវ័យ បានត្រឹមតែពីរនាក់ ហើយអាចថែមកុមារម្នាក់ទៀត ប៉ុន្តែអ្នកជិះម៉ូតូទាំងអស់ ត្រូវពាក់មួកសុវត្ថិភាព ចាប់ពីកុមារអាយុ ៣ ឆ្នាំឡើងទៅ។ តាមលោកគង់សុវណ្ណ ច្បាប់ចរាចរណ៍ថ្មី ទូលំទូលាយ ល្អច្រើនជាងមុន តែរដ្ឋាភិបាល ត្រូវមានយន្តការអនុវត្តច្បាប់ ឲ្យតឹងរឹង ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលសម្លាប់មនុស្សច្រើនជាង ៥ នាក់ ក្នុងមួយថ្ងៃ។