អានតួអត្ថបទ
កម្ពុជា

សភា​ដាក់​សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ថ្មី​ឱ្យ​ពិភាក្សា

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ត្រូវ​បាន​រដ្ឋសភា​ជាតិ​ ដាក់​ឱ្យ​មាន​ការ​ពិភាក្សា​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​ដែល​មាន​ភាគី​ពាក់​ព័ន្ធ​ទាំង​រដ្ឋាភិបាល​ គណៈកម្មការ​ជំនាញ​របស់​សភា ​និង​សង្គម​ស៊ីវិល។ ​សិក្ខាសាលា​ពិភាក្សា​ពេញ​មួយ​ថ្ងៃ​នេះ ​បាន​ធ្វើ​ឡើង​នៅ​រដ្ឋសភា​ជាតិ។

រដ្ឋសភាជាតិ កន្លែងដែលសមាជិកសភាធ្វើការ។
រដ្ឋសភាជាតិ កន្លែងដែលសមាជិកសភាធ្វើការ។ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​ជំនា​ញច​រា​ចរណ៍​របស់​រដ្ឋសភា​ជាតិ និង​សង្គម​ស៊ីវិល​ដែលមាន​គ្នា​ប្រមាណ​៥០០នាក់ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ជួបគ្នា​ពិគ្រោះ​អំពី​សេចក្តីព្រាងច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី។ ជាការ​ពិភាក្សា​មុនពេល​សេចក្តីព្រៀងច្បាប់​នេះ ដាក់ជូន​សភាពេញអង្គ​អនុម័ត​នៅ​ចុងខែ​តុលា ឬ​ដើមខែ​វិច្ឆិកា​ខាងមុខនេះ។ ប្រធាន​គណៈកម្មការ​ទី៩នៃ​រដ្ឋសភា លោកស្រី​និ​ន​សា​ផុន បាន​លើកឡើងថា​សិក្ខាសាលា​នេះ នឹង​អាចជួយ​ផ្តល់យោបល់​ឱ្យ​ច្បាប់​ចរាចរណ៍​កម្ពុ​ជាមាន​លក្ខណៈ​សមស្រប​ទៅនឹង​បរិបទ​បច្ចុប្បន្នភាព​របស់​សង្គម​កម្ពុជា និង​បរិបទ​តំបន់ រួមទាំង​សកលលោក​ផងដែរ។

រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក​ត្រាំ​អ៊ីវតឹក បាន​លើកឡើងថា​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ នឹង​អាចឆ្លើយតប​ទៅនឹង​ស្ថានភាព​គ្រោះថ្នាក​ចរាចរណ៍​កម្ពុជា។ ចរាចរណ៍​ដែល​បានសម្លាប់​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង ៥នាក់ និង​របួស​ជិត១៦នាក់​ក្នុង​រយៈពេលមួយថ្ងៃ។ សម្រាប់​ឆ្នាំ២០១៣ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​ជិត២ពាន់ និង​របួសធ្ងន់​ចំនួន​ជាង៥ពាន់ ៦នាក់។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ច្បាប់​ចរាចរណ៍​ថ្មី​នេះ ក៏​នឹង​អាច​ចូលរួម​អនុវត្ត​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ ស្តីពី​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ផងដែរ។

សេចក្តីព្រាង​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ នឹងមាន​ចំនួន១២ជំពូក និង៩២មាត្រា ដោយបាន​លុប​ច្បាប់​ចាស់​ចោល​ចំនួន១៨មាត្រា និង​កែសម្រួល៦៤មាត្រា។ ហើយ​ច្បាប់​នេះ សភា​គ្រោង​នឹង​អនុម័ត​នាពេល​ខាង​មុ​នេះ​ដែលមាន​ចំនុច​សំខាន់​ចំនួន១១ ក្នុងនោះ​រួមមាន ការពង្រឹង​ការគ្រប់គ្រង ត្រូតពិនិត្យ​សុវត្ថិភាព​ចរាចរណ៍ ការបន្ថែម​ទំងន់ទោស​លើ​បទល្មើស​ចរាចរណ៍ និង​កា​អនុញ្ញាតិ​ឱ្យ​ផ្ទុក​មនុស្ស​ធំ២នាក់ និង​កុមារ​ម្នាក់​ក្នុង​ទោច​ក្រ​យាន្ត​យន្ត​មួយ​ជាដើម។

ទន្ទឹមនឹង​ការដាក់ឱ្យ​ពិភាក្សា​របស់​រដ្ឋសភា មុន​ការអនុម័ត​នោះ អង្គការ​មូល​និ​ធី​បង្ការ​បួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​របស់លោក កឹម បញ្ញា បានស្នើ​ឱ្យ​រដ្ឋ​សភាព​ន្លឿ​ន​នៃ​ការអនុម័ត​ច្បាប់​ថ្មី​នេះ​ឱ្យបាន​ឆាប់​បំផុត​តាមតែ​អាចធ្វើ​ទៅបាន និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព​និង​មិនត្រូវ​លើកលែង​ដល់​ជនណាម្នាក់​នោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ