អានតួអត្ថបទ
បទសម្ភាស

លោក​ វង្ស​ សុវណ្ណ​ ៖​ រោង​ចក្រ​កាត់​ដេរ​ រហូត​ដល់​ថ្ងៃ​ចន្ទ​ ទើប​បើក​ធ្វើការ​ឡើង​វិញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​ របស់​​វិទ្យុ​​បារាំង​ RFI​ នៅ​​ថ្ងៃ​​សៅរ៍​​នេះ​ គឺ ​លោក វង្ស សុវណ្ណ​ អគ្គ​លេខា​ធិការរង​ នៃ​​គណៈកម្មការ​​ដោះស្រាយ​​បញ្ហា​​កូដកម្ម​ បាតុកម្ម​ គ្រប់​មុខ​​សញ្ញា​របស់​​ក្រសួង​​ការងារ​ និង​​បណ្តុះ​​​បណ្តាល​​វិជ្ជាជីវៈ។ សហ​ជីព​​មួយ​ចំនួន​ បាន​​ដឹកនាំ​​កម្មករ​ធ្វើ​​កូដ​កម្ម​ ដោយ​​ឈប់​សម្រាក​​បន្ត​​ពី​​ពិធី​បុណ្យ​​ចូល​ឆ្នាំ ​ចាប់​ពី​​ថ្ងៃ​ទី១៧ ​មេសា​ ដល់​​ថ្ងៃ​ទី​២២មេសា​។ ប៉ុន្តែ​ ​លោក ​វង្ស សុវណ្ណ​ បាន​​អះអាង​ថា ​ការ​ឈប់​​សម្រាក​​របស់​​កម្មករ​​ពេល​នេះ ​ដោយ​សារ​តែ​​រោង​ចក្រ​​កាត់ដេរ​ រហូត​ដល់​​ថ្ងៃ​​​ចន្ទ ទី២១​ មេសា ទើប​​បើក​ទ្វារ​​ដំណើរការ​​ជា​ធម្មតា​​ឡើង​វិញ​។ ម្យ៉ាងទៀត រោងចក្រ​មួយចំនួន មិនសូវមាន​ការងារ​ធ្វើ ហើយ​ភាគី​កម្មករ និង​ភាគី​រោងចក្រ បាន​​ព្រម​ព្រៀង​គ្នា ដោះដូរ​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​របស់​កម្មករ។

លោក​ វង្ស​ សុវណ្ណ​ អគ្គ​លេខា​ធិ​ការ​រង​​នៃ​គណៈ​កម្មការ​ដោះ​ស្រាយ​បញ្ហា​បាតុ​កម្ម​ កូដ​កម្ម​ នៅ​គ្រប់​មុខ​សញ្ញា​នៃ​ក្រ​សួង​កា​រ​ងារ​​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​។
លោក​ វង្ស​ សុវណ្ណ​ អគ្គ​លេខា​ធិ​ការ​រង​​នៃ​គណៈ​កម្មការ​ដោះ​ស្រាយ​បញ្ហា​បាតុ​កម្ម​ កូដ​កម្ម​ នៅ​គ្រប់​មុខ​សញ្ញា​នៃ​ក្រ​សួង​កា​រ​ងារ​​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ