អានតួអត្ថបទ
កម្ពុជា

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​លាត​ត្រដាង​ពីស្ថានភាព​ធ្ងន់ធ្ងរ​របស់​សហជីព​នៅ​កម្ពុជា​

ម​ជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​កាលពី​ថ្ងៃទី​១៧ មេសា​បានចេញ​កំណត់ត្រា​សង្ខេប​មួយ​និយាយ​​យ៉ាង​លម្អិត​អំពី​ស្ថានភាព​ធ្ងន់ធ្ងរ​​របស់​សហ​ជីព​នៅ​កម្ពុជា។កំណត់ត្រា​សង្ខេប​​នេះ​បាន​បង្ហាញថា​រដ្ឋាភិបាល​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​សហជីព គំរាម​លុបចោល​អា​ជ្ញា​ប័ណ្ណ និង ការផ្អាក​ដោយ​​មាន​​ចេតនា​សម្រាប់​ការចុះបញ្ជី​ការ​សហ​ជីព។ក៏មាន​ផងដែរ​ការ​លើក​​​ឡើង​អំពី​សហ​ជីព​មួយចំនួន​ទទួលរង​ការគំរាម​កំហែង​ រង​បណ្តឹង​ទៅ​តុលាការ និង ត្រូវ​បាន​​ចាប់ឃុំខ្លួន​ជាដើម។ប៉ុន្តែ រដ្ឋាភិបាល​បាន​បដិសេធ ដោយ​លើកឡើងថា ខ្លួន​បានផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ និង មិនដែល​បដិសេធការចុះបញ្ជី​ការ​សហជីព​នោះទេ។

ជា មុនី កំណត់ថ្ងៃ ធ្វើកូដកម្ម ៣ ថ្ងៃ ដើម្បីទាមទារតម្លើងប្រាក់ខែកម្មករ
ជា មុនី កំណត់ថ្ងៃ ធ្វើកូដកម្ម ៣ ថ្ងៃ ដើម្បីទាមទារតម្លើងប្រាក់ខែកម្មករ
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃទី ១៧ មេសា​ ម្សិលមិញ​ ម​ជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានចេញ​ផ្សាយ​នូវ​កំណត់​ត្រា​​សង្ខេប​មួយ​ស្តីអំពី​សេរីភាព​ក្នុងការ​បង្កើត​សមាគម​របស់​សហជីព ដោយ​រៀបរាប់​យ៉ាង​លម្អិត​​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​របស់​សហជីព​នៅ​កម្ពុជា។នៅក្នុង​កំណត់ត្រា​សង្ខេប​កម្រាស់១២ ទំព័រ​នេះ ម​ជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានលើក​ឡើងនូវ​ភ​ស្ត​តាង​ជាច្រើន​ដែល​បាន​បង្ហាញ​​​ថា ក្រុម​សហជីព​បាន និង កំពុងទទួល​រង​នូវ​ការ​រឹតត្បិត​សិទ្ធិសេរីភាព និង ការគំរាម​កំហែង​យ៉ាងខ្លាំង។

ម​ជ្ឈមណ្ឌល​សិទ្ធមនុស្ស​កម្ពុជា​បានលើកឡើងចំៗ ពី​សហជីព​មួយចំនួន​ត្រូវបាន​សម្លាប់ រង​ការគំរាមកំហែង​សម្លាប់ រង​បណ្តឹង​ទៅ​តុលាការ និង ត្រូវបាន​ចាប់​ឃុំ​ដាក់ពន្ធនាគារ​ជាដើម។ក៏មាន​ការលើកឡើង​ផងដែរ ការតវ៉ា និង បាតុកម្ម​ជាច្រើន​ត្រូវបាន​អាជ្ញាធរ​ធ្វើការ​បំបែក ហើយ​ក៏​មានការ​គំរាម​លុបចោល​អាជ្ញាប័ណ្ណ និង ការផ្អាក​ដោយមាន​ចេតនា​សម្រាប់​ចុះបញ្ជី​ការ​សហជីព​ផងដែរ។

លោក ជា ​មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​និយាយថា ការ​រឹត​ត្បិត និង គំរាមកំហែង​មកលើ​សហជីព វា​មិនមែនជា​រឿង​ថ្មី​នោះទេ។ មិនមែនជា​រឿង​ថ្មីដោយ​​សារ​សហជីព​រប​ស់លោក​ក៏​ដូច​សហជីព​ដទៃទៀត​តែងតែ​ទទួលរង​ការ​រឹតត្បិត និង គំរាម​កំហែង​​ពី​សំណាក់​រាជរដ្ឋាភិបាល​ជា​ញឹកញាប់​នាពេល​កន្លងមក។

ក៏ប៉ុន្តែ លោក ហេង សួរ អ្នកនាំពាក្យ​របស់​ក្រសួង ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បដិសេធថា ក្រសួង​មិនដែល​បដិសេធ​ការចុះបញ្ជី​ការ​សហជីព ឫ គំរាមកំហែង​ផ្អាក និង លុប​ចោល​អាជ្ញាប័ណ្ណ​នោះទេ។ អ្នកនាំពាក្យ​រូបនេះ បាន​បន្តថា ក្រសួង​ការងារ​មាន​សិទ្ធ​ក្នុង​ព្យួរ​អាជ្ញាប័ណ្ណ​សហជីព ប៉ុន្តែ​មកដល់ពេលនេះ​ក្រសួង​មិនដែល​ធ្លាប់​ព្យួរ​អាជ្ញាប័ណ្ណ​សហជីព​ណា​មួយ​​នោះឡើយ។បើតាម​លោក ហេង សួរ មកដល់ពេលនេះ​កម្ពុ​ជាមាន​សហជីព​សរុប​ប្រមា​ណ ៣២០០ សហជីព។លោក ហេង សួរ បាន​បញ្ចាក់​បន្ថែមថា សិទ្ធ​សេរីភាព​របស់​សហជីព គឺ ក្រសួង​ការងារ ក៏​ដូច​រាជរដ្ឋាភិបាល​តែងតែបាន​ផ្តល់​ឲ្យ​ពេញលេញ​មិនមាន​ការ​រឹតត្បិត​នោះ​ទេ ។

ជុំ​វិញ​កំណត់​ត្រា​សង្ខេប​ដែល​លើក​ឡើង​ផងដែរ​ថា​សហជីព​មួយចំនួន​បាន​រង​បណ្តឹង​ទៅ​តុលា​ការ និង ត្រូវបាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ​នោះ ត្រូវបាន​លោក ខៀវ សុ​ភ័​គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លើកឡើងថា ដោយសារ​ពួកគេ​បានធ្វើ​ខុសច្បាប់។ លោក ខៀវ សុ​ភ័​គ បាន​បញ្ជាក់ថា ការចាប់ខ្លួន​នេះ​មិនមែនជា​គំរាមកំហែង​នោះទេ តែ​ជាការ​ធ្វើឡើង​តាមផ្លូវ​ច្បាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ