អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

លោកអូបាម៉ា៖ រដ្ឋ​ពីរ​នៅ​ឆ្នេរខាងកើត​អាមេរិក​ត្រូវ​បំផ្លាញ​ធ្ងន់ធ្ងរ​ដោយ​គ្រោះមហន្តរាយ

នៅបីថ្ងៃ​ក្រោយ​ខ្យល់ព្យុះ​Irène បក់បំផ្លាញ​​ឆ្នេរភាគខាងកើត​អាមេរិក ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា បាន​ប្រកាស​ដាក់​រដ្ឋ​ញូវយ៉ក និង​រដ្ឋ ការ៉ូលីន ខាងជើង ចូល​ទៅ​ក្នុង​ស្ថានភាព​រដ្ឋ ទទួល​រងដោយ​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ។ ការសម្រេច​ចិត្ត​យ៉ាងដូច្នេះ​របស់​ប្រធានាធិបតី​អាមេរិក នឹង​ធ្វើ​ឲ្យ​គេ​អាច​បញ្ចេញ​ប្រាក់​រដ្ឋាភិបាល​អាមេរិក សម្រាប់​បេសកកម្ម​ជួយ​សង្រ្គោះ​ក្នុង​រដ្ឋ​ទាំងពីរ។ រហូតមកដល់​ពេលនេះ មាន​ប្រជាជន​អាមេរិក ជិត​២​លាន​នាក់​កំពុង​រស់នៅ​ដោយ​គ្មាន​ភ្លើង​អគ្គិសនី។ គេ​វាយតម្លៃថា គ្រោះមហន្តរាយ​ដោយ​ខ្យល់ព្យុះ​Irène ធ្វើ​ឲ្យ​អាមេរិក​ខូចខាត​គិត​ជា​លុយ រាប់ពាន់​លាន​ដុល្លារ។

ប្រជាជន​នៅ​រដ្ឋNew Jersey​ប្រើទូក​ដើម្បី​ផ្លាស់ទី ក្រោយ​ខ្យល់ព្យុះ​Irène
ប្រជាជន​នៅ​រដ្ឋNew Jersey​ប្រើទូក​ដើម្បី​ផ្លាស់ទី ក្រោយ​ខ្យល់ព្យុះ​Irène ©Reuters
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ