អានតួអត្ថបទ
កូរ៉េខាងជើង

អ.ស.ប.ថ្កោលទោស ព្យុងយ៉ាង​ផ្គើន​ពង្រីក​បន្ថែម​កម្មវិធី​នុយក្លេអ៊ែរ

គ្មាន​ញញើត​នឹង​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ កូរ៉េខាង​ជើង បាន​ព្រមាន​តប​វិញ​យ៉ាង​ទាន់​ហន់ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី ២២​មករា ឆ្នាំ​២០១៣ ម្សិលមិញ ថា​នឹង​ពង្រឹង​ពង្រីក​អាវុធ និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​បន្ត​ទៀត។ សេចក្តី​ព្រមាន​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង ក្រោយ​ការ​អនុម័ត​ជា​ឯកច្ឆ័ន្ទ​​ លើ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិប្រឆាំង​នឹង​ការ​បាញ់​បង្ហោះ​ផ្កាយរណប​របស់​ព្យុងយ៉ាង កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១២​កន្លង​ទៅ។

លោក Kim Jong-un ពេល​ថ្លែង​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១២
លោក Kim Jong-un ពេល​ថ្លែង​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១២ AFP/KCNA via KNS
ផ្សាយពាណិជ្ជកម្ម

 

កូរ៉េខាង​ជើង​បាន​ធានាអះអាង​ថា ការ​បាញ់​បង្ហោះ​កាំជ្រួច កាលពី​ថ្ងៃ​ទី ១២ធ្នូ ឆ្នាំ​២០១២ គឺ​ដើម្បី​បញ្ជូន​ផ្កាយ​រណប​ទៅ​ក្នុង​តារា​វិថី​ តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មិន​ជឿ ! ​សមាជិក​ទាំង​១៥​ យល់​ថា​ជា​ការ​សាកល្បង​បាញ់​មីស្ស៊ីល​រយៈ​ឆ្ងាយ ! ដូច្នេះ​ជា​ឯកច្ឆ័ន្ទ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​លើ​សេចក្តី​សម្រេច​ចិត្ត​មួយ​ ពង្រីក​ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​នឹង​កូរ៉េខាង​ជើង នៅ​ល្ងាច​មិញ និង​ជា​លើក​ទី​មួយ​ គិត​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ។ សហគ្រាស​ចំនួន​ ៥ ធនាគារ​មួយ និង​អ្នក​ទទួល​ខុសត្រូវ​កម្មវិធី​នុយក្លេអ៊ែរ​​​បួន​រូប ត្រូវ​ចាត់​ចូល​ក្នុង​បញ្ជី​ខ្មៅ បិទ​ខ្ទប់​ទ្រព្យសម្បត្តិ និង​ហាមឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​បរទេស។

សេចក្តី​សម្រេច​ចិត្តរបស់​ក្រុម​ប្រឹក្សា​​នេះ​ ជា​ផ្លែផ្កា​នៃ​ការ​ចរចា​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន ដែល​ទី​បំផុត​មិន​បាន​​​ដាក់ទណ្ឌកម្ម​ត្រង់ទេ បាន​ត្រឹម​​តែ​​ព្រមាន​មេដឹកនាំ​ថ្មី​នៃ​រប​បក្រុង​ព្យុងយ៉ាង លោក គីម ជុងអ៊ុន មិន​ឱ្យ​សម្រេច​ចិត្ត​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ណា​ថ្មី​ទៀត។ ប៉ុន្តែ​ទណ្ឌកម្ម​នេះ​ ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធិភាព​ឡើយ ព្រោះ​ពីរ​បី​ម៉ោងក្រោយ​ការ​អនុម័ត​របស់​អង្គការ​សហប្រជាជាតិ ក្រសួង​ការបរទេស​កូរ៉េខាង​ជើង​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយថា នឹង​ខិត​ខំ​ចាត់​វិធានការ​គ្រប់​យ៉ាង​ ដើម្បី​ធ្វើ​យ៉ាង​ណា​បង្កើន និង​ពង្រឹង​អំណាច​យោធា​របស់​ខ្លួន ដោយ​ត្រូវ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ