អានតួអត្ថបទ
កូរ៉េ​ខាង​ជើង​

អង្គការ​សហ​ប្រជាជាតិ​នឹង​ដាក់​ទណ្ឌកម្ម​លើ​ទី​ភ្នាក់ងារ​អវកាស​កូរ៉េ​ខាង​ជើង​

នៅ​សប្តាហ៍​នេះ ក្រុម​ប្រឹក្សា​សន្តិសុខ​​​​អង្គការ​សហប្រជាជាតិ ​​នឹង​​បោះ​ឆ្នោត​លើ​សេចក្តី​​សំរេច​ចិត្ត​មួយ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​​ទី​ភ្នាក់​ងារ​អវកាស​​កូរ៉េ​ខាង​ជើង និង​អង្គការ​រដ្ឋាភិបាល​​​​កូរ៉េខាង​ជើង​មួយ​ចំនួន​ទៀត​ ចំពោះទង្វើ​នៃ​​​​ការ​បាញ់បង្ហោះ​ផ្កាយ​រណប​​ កាល​ពី​ថ្ងៃ​ទី​ ១២​ ធ្នូ​កន្លង​មក។ យោង​តាម​​អ្នក​ការ​​ទូត​មួយ​រូប សេច​ក្តី​សំរេច​ចិត្ត​នេះ​​នឹង​ដាក់​​ទោស​​ ​លើ​ការ​​​​​ការ​បាញ់បង្ហោះ​ផ្កាយ​រណប ព្រម​ទាំង​​​ទាមទារ​អោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​ ធ្វើ​ការ​បង្ខំ​​​ប្រទេស​កូរ៉េ​ខាង​ជើង សារ​ជា​ថ្មី​ម្តង​ទៀត​ អោយ​បោះ​បង់​ចោល​កម្ម​វិធី​នុយ​ក្លែអ៊ែរ​យោធា​របស់​ខ្លួន ព្រម​ទាំង​​លែងធ្វើ​ការ​​​បង្ហោះ​​​មីស៊ីល​​តទៅ​ទៀត។គួរ​​រំលឹក​ថា ការ​សាក​ល្បងបង្ហោះផ្កាយរណប​របស់​​កូរ៉េខាងជើង កាល​ពី​ខែ​ធ្នូ​​​ កន្លង​មក​ ​បាន​​​រង​​ការ​ថ្កោល​ទោស​​ ពី​សំណាក់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែល​បាន​ចាត់​ទុក​ ការ​សាក​ល្បង​នេះ​ ថា​ជា​ការ​គំរាមកំហែង​សន្តិភាពអន្តរទ្វីប។

ការ​សាក​ល្បង​​​​បង្ហោះ​ផ្កាយ​រណប​របស់ កូរ៉េ​ខាង​ជើង​កាល​ពី​​ថ្ងៃ​១២​ធ្នូ​
ការ​សាក​ល្បង​​​​បង្ហោះ​ផ្កាយ​រណប​របស់ កូរ៉េ​ខាង​ជើង​កាល​ពី​​ថ្ងៃ​១២​ធ្នូ​
ផ្សាយពាណិជ្ជកម្ម

ប្រទេស​សមាជិក​ទាំង​ ១៥ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​​​​អង្គការ​សហប្រជាជាតិ អាច​នឹង​អនុម័តជា​ឯកច្ឆន្ទ នូវ​​សេចក្តី​សំរេច​ចិត្ត​នេះ នៅ​ថ្ងៃ​​ពុធ​ស្អែក​នេះ​ហើយ។​ ក្រុម​ប្រឹក្សា​សន្តិសុខ​​​​អង្គការ​សហប្រជាជាតិ ​នឹង​ដាក់​ទណ្ឌកម្ម​ថ្មី​​បន្ថែម​ទៀត​ ដល់​​សហគ្រាស និង​អង្គការ​​​​រដ្ឋាភិបាល​​​​កូរ៉េខាង​ជើង​មួយ​ចំនួន​ ក្នុង​នោះ​មាន​ទី​ភ្នាក់ងារ​​អវកាស​ដែល​ទទួល​ខុស​ត្រូវ​ ក្នុង​ការ​​​​​​ការ​បាញ់បង្ហោះ​ផ្កាយ​រណប​កន្លង​មក និង​បុគ្គល​​​​ច្រើន​រូបទៀត។

លើស​ពី​នេះ សេចក្តី​សំរេច​ចិត្ត​​របស់​​​​​អង្គការ​សហប្រជាជាតិ នឹង​​​ហាម​ឃាត់​​មិន​អោយ​មាន​ការ​បញ្ជូន​​បច្ចេកទេស​នុយ​ក្លេអ៊ែរ និង​​មីស៊ីល​អន្តរទ្វីប ទៅ​កាន់​ក្រុង​ព្យុងយ៉ាង​ឡើយ។

គួរ​រំលឹក​ថា ការ​សាក​ល្បង​បង្ហោះ​ផ្កាយ​រណប​របស់​កូរ៉េ​ខាង​ជើង​ កាល​ពី​ខែ​ធ្នូ​កន្លង​មក បាន​ធ្វើ​អោយ​អាមេរិក​ និង​ប្រទេស​សម្ព័ន្ធ​មិត្ត ព្រម​ទាំង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ថ្កោលទោស​ថា​ ជា​ការ​លាប​តាក់​តែង​មុខ​មាត់​ ដើម្បី​សាក​ល្បង​មីស៊ីល​ បាលីស្ទីក ដែល​ជា​ការ​គំរាម​​កំហែង​សន្តិសុខ​​អន្តរទ្វីប។

កាល​ពី​ថ្ងៃ​ចន្ទ​នេះ សហរដ្ឋ​អាមេរិក​​បាន​​បញ្ជូន​​​គំរោង​​នៃ​សេចក្តី​​សំរេច​ចិត្ត​​នេះ ទៅ​ប្រទេស​ជា​សមាជិក​​​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ចំនួន​១៤ ទៀត។ ​​​គំរោង​​នៃ​សេចក្តី​​សំរេច​ចិត្ត​នេះ​ ជា​ផ្លែ​ផ្កា​នៃ​កិច្ច​ចរចា​រវាង​ក្រុង​ Washington និង​ក្រុង​ Pékin ដែល​បាន​ប្តូរ​ឥរិយាបថ របស់​ខ្លួន។ សូម​រំលឹក​ថា កាល​​​ដំបូង​ឡើយ​ ប្រទេស​ចិន​បាន​​​ជំទាស់ ​មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ដាក់ទណ្ឌកម្ម​របបដឹកនាំ​ក្រុងព្យុងយ៉ាង​​​ទេ។

អាមេរិក​ និង​ចិន​ ចង់​អោយ​​​ការ​អនុម័ត​សេចក្តី​សំរេច​ចិត្ត​នេះ​​ សំរេច​បាន​មុន​នឹង​​កូរ៉េ​ខាង​ត្បូង​​ចូល​​កាន់​តំណែង​ ជា​​ប្រធាន​​ក្រុម​ប្រឹក្សា​សន្តិសុខ​​​​អង្គការ​សហប្រជាជាតិ នា​ដើម​ខែ​​កុម្ភៈ ខាងមុខ​នេះ។ ក្នុង​រយៈ​ពេល​កន្លង​មក ការ​​បរាជ័យ​​ក្នុង​​ការ​បាញ់​បង្ហោះ​​​កាំ​ជ្រួច​មីស៊ីល​​ និង​ការ​សាក​ល្បង​នុយ​ក្លេអ៊ែរ​​ពីរ​លើក​ របស់​កូរ៉េ​ខាង​ជើង​ បាន​ធ្វើ​អោយ​ក្រុង​ព្យុង​យ៉ាង​ទទួល​​ទណ្ឌកម្ម​​​យ៉ាង​ច្រើន​ ពី​សំណាក់​អង្គ​ការ​សហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ