អានតួអត្ថបទ
ហូលីវូដ-បាតុកម្ម

ភាពយន្ត៖ ​ហូលីវូដនិង​សហជីពព្រមព្រៀង​ជា​គោលការណ៍​ បញ្ចប់​កូដកម្ម

ក្រុម​អ្នក​សរសេរ​សាច់​រឿង​នៅ​ហូលីវូដ ដែល​ធ្វើ​បាតុកម្ម​តាំងពី​៥​ខែ​មក​ហើយ បាន​ប្រកាស ​ ​រក​ឃើញ​កិច្ចព្រមព្រៀង​ជា​គោលការណ៍​​ជា​មួយ​ក្រុមហ៊ុន​ហូលីវូដ​ នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី ២៤​កញ្ញា​២០២៣។ ប៉ុន្តែ​នៅ​មាន​ចំណុច​លម្អិត​ជា​ច្រើនទៀត​ត្រូវ​ដោះស្រាយ​ មុន​នឹង​ហូលីវូដ​អាច​នឹង​ចាប់​ផ្តើម​សកម្មភាព​ការងារ​ជា​ធម្មតា​ឡើង​វិញបាន។

ភាពយន្ត៖ ​ហូលីវូដនិង​សហជីពព្រមព្រៀង​ជា​គោលការណ៍​ បញ្ចប់​កូដកម្ម
ភាពយន្ត៖ ​ហូលីវូដនិង​សហជីពព្រមព្រៀង​ជា​គោលការណ៍​ បញ្ចប់​កូដកម្ម AP - Chris Pizzello
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ជាប់​គាំង​អស់​ជា​ច្រើន​ខែ សហជីព​ក្រុម​អ្នក​សរសេរ​សាច់​រឿង​និង​ស្ទុយឌីយោ​ហូលីវូដ បាន​ព្រមព្រៀង​​គ្នា​ជា​គោលការណ៍​លើ​កិច្ចព្រមព្រៀង​ថ្មី ឆ្នាំ​២០២៣។ ជាកិច្ចព្រមព្រៀង​ដ៏​ ពិសេស ដែល​ពាំនាំ​ប្រយោជន៍និង​ការពារ​យ៉ាង​មាំទាំ​ក្រុម​អ្នក​សរសេរ​សាច់​រឿង​គ្រប់ផ្នែក​​ក្នុង​ពិភពភាព​យន្ត​។ នេះ​បើ​តាម​ខ្លឹមសារ​នៃលិខិត​​ដែល​ប្រធាន​សហជីព(WGA)​ផ្ញើ​មក​កាន់​សមាជិកក្រុម។ ដូច្នេះ​ចាប់​ពី​ថ្ងៃចន្ទ​នេះ​ទៅ លែង​មាន​ហើយ​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ​ប៉ុន្តែ​បាតុករ​មិន​ទាន់​ត្រលប់​ទៅ​ធ្វើការ​ជា​ធម្មតា​ឡើង​វិញ​ទេដរាប​ណា​គ្រប់​សហជីព​មិន​ទាន់​យល់​ព្រម​ទទួល​យក​កិច្ចព្រមព្រៀងថ្មី​។ ខ្លឹម​សារ​លម្អិត​នៃ​កិច្ចព្រមព្រៀង​​ត្រូវ​បង្ហាញ​នៅ​តាម​ក្រោយ បន្ទាប់​មកកិច្ចព្រមព្រៀង​ត្រូវ​ឆ្លង​កាត់​ការ​អនុម័ត​យល់ព្រម​ពីសំណាក់​គណៈកម្មការសហជីពដែល​មាន​សមាជិក​១១០០នាក់តាម​រយៈ​ការ​បោះឆ្នោត​។

សូម​រំលឹក​ថា ក្រុម​អ្នក​សរសេរ​សាច់​រឿង​ភាព​យន្ត​និ​ងបង្កើត​កម្មវិធី​ទូរទស្សន៍​ ជាច្រើន​ពាន់​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកូដ​ក​ម្ម​តាំងពី​ដើម​ខែ​ឧសភា​។ បាតុកម្ម​ដ៏​ធំ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​ហូលីវូដ ធ្វើ​ឡើង​ក្នុង​បំណង​​ទាមទារ​ដំឡើង​ប្រាក់​បៀរវត្សរ៍ ឱ្យ​ស្រប​ទៅ​នឹង​វិបត្តិ​អតិផរណា​ និង​​ប្រាក់​រង្វាន់​បន្ថែម​ចំពោះស្នាដៃ​ភាព​យន្តនិង​កម្មវិធី​​ដែល​មាន​ជោគជ័យ​ ព្រមទាំង​​ទាមទារ​ឱ្យ​មាន​ការ​ពារស្នាដៃនិង​តម្លៃការងារ​​ប្រសើរ​ឡើង​ទល់​នឹង​បញ្ញាសិប្បនិម្មិត។

​ក្រុម​តារា​សម្តែង​ក៏​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​ដែរ​ ចាប់​តាំង​ពី​ខែកក្កដា​មក ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ថត​ភាព​យន្ត ការ​ចាក់​បញ្ចាំង​ភាព​យន្ត​តាម​រោង តាម​កញ្ចក់​ទូរទស្សន៍​​ ក៏ដូច​ជា​តាម​បណ្តាញNetflix, Disney Universal និង​Warner Bros​ រអាក់រអួល​និង​យឺត​យ៉ាវ​យ៉ាង​ខ្លាំង​។ បាតុកម្ម​ក្នុង​​វិស័យ​ភាព​យន្ត​ ​ហូលីវូដ​ខាត​បង់​សេដ្ឋកិច្ច​ក្នុង​តំបន់​អស់​ជាង​៥ពាន់​លាន​ដុល្លារ​រួច​មក​ហើយ ព្រមទាំង​ផលរំខាន​ដល់​វិស័យ​ពាក់​ព័ន្ធ​​នឹង​ភាព​យន្ត​ជា​ច្រើន​ទៀត។

ពេល​នេះ​​ហូលីវូដ​ត្រូវ​ងាក​ទៅ​ចរចា​ដោះស្រាយ​ជាមួយ​ក្រុម​តារា​សម្តែង​ម្តង ដោយ​យក​កិច្ចព្រមព្រៀង​​​ជាមួយ​ក្រុម​សហជីព​អ្នក​សរសេរ​សាច់​រឿង មក​ធ្វើ​ជាមូលដ្ឋាន​ ព្រោះ​ការ​ទាមទារ​ប្រហាក់ប្រហែល​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ