អានតួអត្ថបទ

តារាហូលីវូដ ប្រកាសធ្វើបាតុកម្មទ្រង់ទ្រាយធំ បន្ទាប់ពីចរចា គ្មានលទ្ធផល

នៅ​សហរដ្ឋអាមេរិក ​ក្រុមតារា​សម្តែង​ភាពយន្ត ​អ្នក​សរសេរសាច់រឿង​ភាពយន្ត​​ ព្រមទាំង អ្នក​ធ្វើការទូទៅផ្នែក​វិស័យ​ភាពយន្ត ប្រចាំ​នៅក្រុម​ហ៊ុន​​ ហូលីវូដ បាននាំគ្នា​​ធ្វើ​កូដ​កម្ម​ អត់​ធ្វើការ ជាច្រើន​សប្តាហ៍​មកហើយ​។ សហជីព​តំណាង​និយោជក​ តំណាង​ក្រុមហ៊ុន​ផលិត​ករ និង​សហជីព​អ្នក​សម្តែង អ្នក​សរសេរឿង​ ព្រមទាំង​អ្ន​កសម្រុះ​សម្រួល​របស់​រដ្ឋ បាន​យល់​​​ព្រម​ចរចាគ្នា​​ នៅ​ដើម​ខែ​កក្កដា​ ហើយ​​​ រយៈ​ពេល​កំណត់ទុក​សម្រាប់​ចរចាគ្នា បាន​ផុត​កំណត់​ហើយ នៅ​យប់​ពាក់​កណ្តាល​អធ្រាត្រ​​ថ្ងៃ​ពុធ ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​នេះ ក៏ប៉ុន្តែ នៅតែ​គ្មាន​ដំណោះស្រាយ​ឯកភាព​ទេ។ ដោយ​មានគាំទ្រ​ពី​តារា​ល្បីៗ​ច្រើន​នាក់​ផង សហជីពតារាសម្តែងភាពយន្តហូលីវូដ បាន​ប្រកាសធ្វើបាតុកម្មទ្រង់ទ្រាយធំ។​

FILE PHOTO: People stand above the Hollywood sign under a cloudy sky in Los Angeles, California, U.S., May 31, 2023. REUTERS/Mike Blake/File Photo
FILE PHOTO: People stand above the Hollywood sign under a cloudy sky in Los Angeles, California, U.S., May 31, 2023. REUTERS/Mike Blake/File Photo REUTERS - MIKE BLAKE
ផ្សាយពាណិជ្ជកម្ម

ពិភព​ភាពយន្ត​ហូលីវូដអាមេរិក​ មាន​តារាសម្តែង​និងអ្នក​ធ្វើការ​ក្នុង​វិស័យសិល្បៈ​ទី​៧​​នេះ ប្រមាណ ១៦០ ០០០ នាក់។​ នៅក្នុង​​ខែ​មេសា ​អ្នក​សរសេរសាច់រឿង សេណារីយ៉ូ និង តារាសម្តែងភាពយន្តហូលីវូដ ជាច្រើន​រយ​នាក់​ បាន​ធ្វើ​កូដកម្ម​សម្តែង​ មតិ​​មិន​ពេញចិត្ត​​ចំពោះ​ប្រាក់​ខែ លក្ខខណ្ឌ​ការងារ ហើយ​ថ្លែងពី​ក្តីបារម្ភចំពោះ​អនាគត​ការងារ។

ចំពោះ​ប្រាក់​ខែ គឺថា ​តារាតូចតាច មិន​សូវ​មាន​កេរ្តិ៍ឈ្មោះ ច្រើន​តែ​រស់​នៅ​ខ្វះមុខខ្វះក្រោយ ហើយ​ក្តីបារម្ភ​ចំពោះ​បច្ចុប្បន្ន​និងអនាគត គឺ​ហានិយភ័យ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យាទំនើបបញ្ញាសិប្បនិមិត្ត  មក​ជំនួស​មនុស្ស​ ជំនួស​អ្នក​សម្តែង និង ​អ្នក​សរសេរ។ ការ​ផលិតកុន​ដោយប្រើ​បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត​ វានឹង​កាត់បន្ថយតួនាទីរបស់តួសម្តែង ជំនួស​អ្នក​បញ្ចូលសំឡេង ​ហើយ​និង​ជំនួសអ្នកនិពន្ធសាច់រឿង។ ហេតុនេះហើយ ទើប​ពួក​គេ​មិន​​សុខ​ចិត្ត​ទាល់តែ​សោះ និង​បាន​ធ្វើ​បាតុកម្ម​ និង​កុប​កម្ម នៅ​ខែ​ឧសភា និង​មិថុនា។ បាតុកម្ម​បាន​ស្ងប់​ទៅវិញ​បន្តិច នៅពេល​ដែល​សហជីព​ចូលតុចរចា។

ភាគី​សហជីព​គាំទ្រ​ខាង​អ្នក​សម្តែង អ្នកនិពន្ធ និងអ្នក​ដឹកនាំរឿង ចេញ​សេចក្តីប្រកាស​ព័ត៌មាន​១ពីម្សិលមិញ ដោយ​ពន្យល់ថា សហជីព​ខាង​ផលិតករ​ម្ចាស់​ក្រុមហ៊ុន​ ខាង​តំណាង​​ផលិត​កម្ម​និង​ទូរទស្សន៍ មិន​ព្រ​ម​ឯកភាព​ត្រង់​ចំណុច​សំខាន់​ជាងគេបំផុត អំពីរឿង​​ប្រាក់​ខែ និង​ប្រាក់​ឧបត្ថម្ភ​។​

ការចរ​ចា​បរាជ័យ គ្មាន​ដំណោះស្រាយ​ដូច្នេះ គឺ​ច្បាស់​ជា​ ភាគី​ខាង​តារាសម្តែង​ អ្នក​សរសេរ​សាច់​រឿង និង​អ្នក​ធ្វើការ​ក្នុងវិស័យ​សិល្បៈ​ទី​៧ ​នឹង​បន្ត​សកម្មភាពតវ៉ា ធ្វើ​​កូដកម្ម អត់​ធ្វើការ​ជាថ្មី​ ហើយ​គេក៏​​ពុំ​អាច​នឹង​ដឹង​ថា កូដកម្ម​នេះ ត្រូវ​ស៊ីពេល​ប៉ុន្មាន និងអូស​បន្លាយ​ពេល​វេលា​ដល់​ពេល​ណា​ទើប​ចប់​ទេ។ ការ​ជ្រួល​ច្របល់​ កើត​មាន​តាំងពីថ្ងៃ​នេះទៅហើយ កម្មវិធីមួយចំនួន​នៅ​អង់គ្លេស និង​អាមេរិក  ត្រូវ​លុបចោល និង​គ្មាន​អ្នក​ចូលរួម​ច្រើន​ ដ្បិត​តារាសម្តែង​​ និងតួល្បីៗ​ សម្តែង​ស្មារតី​គាំទ្រ​ការ​ធ្វើ​បាតុកម្ម​​ ឡើងវិញ​។

តារាសម្តែងភាពយន្ត​អាមេរិក​​ ធ្វើកូដកម្ម អត់​ធ្វើការ ជារឿង​កម្រ​នឹងកើត​មាន​ណាស់ នារយៈពេល ​៤០ ឆ្នាំង​ចុងក្រោយ​នេះ។ កូដកម្ម ចុងក្រោយ​បំផុត នៅឆ្នាំ​២០០៧-២០០៨​។ កាលណោះ វាមាន​ពេល ​១០០ ថ្ងៃ ហើយ​​​ជំនាន់នោះ ​វិស័យ​ភាពយន្ត ត្រូវ​ខាត​បង់​លុយ​កាក់ ប្រមាណ ២ ពាន់​លាន​ដុល្លារ ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ