អាជ្ញាធរ​រដ្ឋាភិបាល​បណ្តេញ​ប្រជាពលរដ្ឋ​ក្នុង​រឿង​ជម្លោះដីធ្លី នៅ​ក្រចេះ បណ្តាល​ឲ្យ​ស្លាប់​ក្មេងស្រី​ម្នាក់
កម្ពជា

អាជ្ញាធរ​រដ្ឋាភិបាល​បណ្តេញ​ប្រជាពលរដ្ឋ​ក្នុង​រឿង​ជម្លោះដីធ្លី នៅ​ក្រចេះ

កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ ១.០០០ នាក់​បាន​បើក​ប្រតិបត្តិការ​ចូល​បណ្តេញ​ក្រុម​អ្នកទាមទារ​ដីធ្លី​នៅ​តំបន់​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ព្រឹក​ថ្ងៃទី​ ១៦ ​ឧសភា​នេះ​។ ហេតុការណ៍​នោះ សមត្ថកិច្ច​រដ្ឋាភិបាល​បាន​បាញ់​ប្រហារ បណ្ដាល​ឲ្យ​ក្មេងស្រី​ម្នាក់ អាយុ ១៤ ឆ្នាំ​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើតហេតុ​។ អ្នកស្រុក​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ត្រូវ​ចាប់​ខ្លួន​។

លោកឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ
16/05/2012 - កម្ពជា

នៅ​ក្នុង​ឱកាស​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​រាជធានី​ភ្នំពេញ លោក​ឱម យិនទៀង​បាន​អំពាវនាវ​អោយ​គណបក្ស​ប្រឆាំង​ធ្វើ​ដូចគ្នា​ដើម្បី​ចូលរួម​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ថ្នាក់​ឃុំ-សង្កាត់។ គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សម រង្ស៊ី​បាន​អះអាង​ថា ពួកគេ​នឹង​មិន​ធ្វើការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​គណបក្ស​ប្រឆាំង​ទាំង​ពីរ​អត្ថាធិប្បាយ​ថា ជា​ស្ថានប័ន​មិន​ឯករាជ្យ។

លោកនាយក​រដ្ឋមន្ត្រី​បាន​​ប្រកាស​​ពី​​វិបត្តិ​​អាចារ្យ​​ដោយហេតុតែ​មិនមាន​​ឯកភាព​គ្នា​​ក្នុង​ការ​រៀបចំ​​ពិធី​បុណ្យ​​
15/05/2012 - កម្ពុជា

គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១០ ​មកដល់​ថ្ងៃ​ទី១៥​ខែ​ឧសភា​នេះ ​មាន​អាចារ្យ​សរុប​ចំនួន ​៣.២៥៥​នាក់​ បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល ​ស្តីពី​តួនាទី​និង​ភារកិច្ច​អាចារ្យ​ក្នុង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​។ ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​សរុប​ចំនួន​៩​វគ្គ ​មកនេះ ​មាន​មុខ​វិជ្ជា​សំខាន់ៗ​ ចំនួន​ ២០ ​មុខវិជ្ជា​

ព្រះអង្គ​ម្ចាស់​​នរោត្តម​​រណឫទ្ធិ​​ធ្លាប់​​មាន​​បន្ទូល​​ថា​​ ព្រះអង្គ​​សុខចិត្ត​​មិន​​សោយរាជ្យ​​ហើយ​​ទុក​​ព្រះរាជ​​បល្ល័ង្ក​​ថ្វាយ​​ព្រះ​មហាក្សត្រ​​សព្វថ្ងៃ​
15/05/2012 - កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​រិះគន់​អ្នក​នយោបាយ​អតីត​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ​ពិសេស​ទៅ​ព្រះអង្គ​ម្ចាស់​នរោត្តម រណឬទ្ធិ​ដែល​ធ្លាប់​មាន​បន្ទូល​ថា​ ព្រះអង្គ​សុខចិត្ត​មិន​សោយរាជ្យ​ហើយ​ទុក​ព្រះរាជ​បល្ល័ង្ក​ថ្វាយ​ព្រះ​មហាក្សត្រ​សព្វថ្ងៃ។

លោកនាយករដ្ឋមន្ត្រី​ហ៊ុនសែន ជំរុញ​ឲ្យក្រុមហ៊ុន ផលិតស្រាបៀរ​ក្នុងស្រុក​នាំចេញទៅក្រៅប្រទេស​
14/05/2012 - កម្ពុជា

ក្នុង​​​​ពិធី​​​សម្ពោធ​​​​រោងចក្រ​​​​ផលិត​​​ស្រា​បៀ​រ​​កម្ពុជា​​របស់​​ក្រុមហ៊ុន​​ខ្មែរ​​ប្រ៊ូ​វើរី​ លីមីត​ធី​ត​កាលពី​​ព្រឹក​​ថ្ងៃ​​ចន្ទ​ទី​​១៤​​ឧសភា​​នេះ​ លោក​នាយក​​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​​ជំរុញ​​ដល់​​ក្រុមហ៊ុន​​ផលិត​ស្រាបៀរ​​ក្នុង​ស្រុក​ឲ្យ​​បង្កើន​​ការ​នាំ​​ចេញ​​ស្រា​បៀ​រ​ទៅ​កាន់​​បរទេស​។

ព្រះមហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​
14/05/2012 - កម្ពុជា

ព្រះមហាក្សត្រ​​ព្រះបាទ​​ព្រះបរមនាថ ​នរោត្តម មុនីនាថ សីហមុនី​​បាន​​យាង​​ទៅ​​ខេត្ត​​កំពត​​នៅ​​ថ្ងៃ​នេះ​​ក្នុង​​ឱកាស​​ព្រះរាជពិធី​​ចម្រើន​​ព្រះជន្ម​​ដើម្បី​​យាង​​ចែក​​អំណោយ​​ដល់​​ប្រជាពលរដ្ឋ​​ក្រី​ក្រ។

ព្រះឆាយាលក្ខណ៍​របស់​ព្រះមហាក្សត្រ​ត្រូវ​បាន​គេ​ដាក់​តាំង ដើម្បី​អបអរ​បុណ្យ​ចម្រើន​ព្រះជន្មរបស់​ព្រះអង្គ
13/05/2012 - កម្ពុជា

ថ្ងៃអាទិត្យ​នេះ​គឺជា​ថ្ងៃ​ចម្រើន​ព្រះជន្ម ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា គម្រប់ ៥៩ ព្រះវស្សា និង​យាង​ចូល ៦០ ព្រះវស្សា។ ក៏​ដូច​រៀងរាល់ឆ្នាំ​ដែរ ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ត្រូវ​ប្រារព្ធ​ឡើង​ក្នុង​រយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី១៣​ខែឧសភា​តទៅ។

ផ្លូវ​ជាតិ​លេខ ៤៨ ដែល​ត្រូវ​កកស្ទះ​ ក្នុងការ​តវ៉ា​បិទផ្លូវ​ប្រឆាំង​នឹង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់
13/05/2012 - កម្ពុជា

ប្រជាពល​រដ្ឋ​ច្រើន​រយ​នាក់​ដែល​បាន​បិទផ្លូវជាតិ​លេខ​៤៨​ ឆ្ពោះ​ទៅកាន់​ខេត្ត​កោះកុង​ តាំង​ពី​ម៉ោង​១០ព្រឹក​ ​​កាលពីថ្ងៃទី​១២​ រហូត​ដល់ម៉ោង​៤​កន្លះព្រឹក ​ថ្ងៃទី​១៣​ខែ​ឧសភា​នេះ ​ទើប​សម្រេច​បើក​ឡើង​វិញ។ ការ​សម្រេច​បើកឡើង​វិញ​នេះ គឺ​ដោយសារ​រថយន្ត​អ្នកធំ​ និង​អ្នកមាន​អំណាច​មួយ​ចំនួន​នាំគ្នា​លួច​បើកតាម​ផ្លូវ​វាង​ និង​ម៉្យាងទៀត​គឺ​ដោយសារ​អ្នក​តវ៉ា​អាណិត​អាសូរ​ចំពោះ​អ្នកដឹកទំនិញ​រកស៊ី។

អ្នក​តវ៉ារឿងដីធ្លី​កន្លងមក​ក្នុង​ប្រទេស​កម្ពុជា (បណ្ណាសារ)
12/05/2012 - កម្ពុជា

ប្រជាពលរដ្ឋ​ច្រើន​រយនាក់​បាន​បិទផ្លូវជាតិ​លេខ​៤៨​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កោះកុង តាំង​ពី​ម៉ោង​ជាង​១០ព្រឹក​​​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សៅរ៍​នេះ។ រថយន្ត​រាប់រយគ្រឿង​បាន​ជាប់គាំង​នៅ​លើ​ទ្រូង​ផ្លូវ​ក្នុង​ស្រុកស្រែ​អំបិល​ខេត្ត​កោះកុង​។

លោក អ៊ឹម សួស្តី (រូបកណ្តាល)ប្រធាន គ.ជ.ប
12/05/2012 - កម្ពុជា-អ.ស.ប.

បី​សប្តាហ៍​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ចូលមក​ដល់ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ.ជ.ប) បាន​ថ្លែង​នៅថ្ងៃនេះ​ថា គ.ជ.ប កំពុងធ្វើការ​តាមច្បាប់ និង​នីតិវិធី​របស់​ខ្លួន​ដើម្បី​ឲ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ​ថ្នាក់មូលដ្ឋាន​នៅ​ថ្ងៃទី៣មិថុនា​ខាង​មុខនេះ​ប្រព្រឹត្តទៅ​បានល្អ។ 

ការកាប់ឆ្ការព្រៃ​ធ្វើផ្លូវ​ទៅតំបន់​ដីសម្បទាន​សេដ្ឋកិច្ច​
11/05/2012 - កម្ពុជា-អ.ស.ប.

អ្នក​រាយការណ៍​ពិសេស​របស់​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ លោក ស៊ូរីយ៉ា ស៊ូប៊ែឌី​បាន​បញ្ចប់​បេសកកម្ម​លើក​ទី៧​របស់​លោក​នៅ​កម្ពុជា​ហើយ​ស្តី​ពី​ផល​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស​ពី​គម្រោង​សម្បទានដី​សេដ្ឋកិច្ច។

វិទ្យុ​ដៃគូ​របស់​RFI នៅ​កម្ពុជា
Syndicate contentអក្សរសិល្ប៍ខ្មែរ
23/03/2012 - កម្ពុជា
22/02/2012 - កម្ពុជា
22/02/2012 - កម្ពុជា
Close