អានតួអត្ថបទ
ចិន

មេប៉ូលិស​ចិន​ក្រុង​Tianjin​ ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពីបទ​ពុករលួយ​

ថ្ងៃ​អាទិត្យ​ម្សិលមិញ ​​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ប្រកាស​តាម​​វេបសៃត៍​ ​អ៊ីនថឺនេត ​ដាក់​មេប៉ូលិស​​ដ៏​ធំ​មួយរូប​ ​នៅ​ក្រុង​ជានជីង ​Tianjin ​ភាគ​ឥសាន​ប្រទេស​ អោយ​ស្ថិតក្រោម​ការ​ស៊ើបអង្កេត​ពី​បទ​ពុករលួយ។ បក្ស​កុម្មុយនិស្ត​​ចិន​​ក៏​គ្រោង​​ពង្រឹង​​​ការអប់រំ​មន្ត្រីជាន់ខ្ពស់ ​ពី​មនោគមន៍​វិជ្ជា​កុម្មុយនិស្ត​ផងដែរ ដើម្បីចៀសវាង​កុំអោយ​ពួកគេ​ផ្អៀង​ទៅ​រក​​មនោគមន៍វិជ្ជា​ប្រទេស​លោក​ខាងលិច។

វូ ឆាំងស្ហ៊ុន មេប៉ូលិស​ក្រុង​ជានជីន ភាគ​ខាងកើត​ប្រទេសចិន​
វូ ឆាំងស្ហ៊ុន មេប៉ូលិស​ក្រុង​ជានជីន ភាគ​ខាងកើត​ប្រទេសចិន​ reuters/stringer
ផ្សាយពាណិជ្ជកម្ម

Wu Changshun វូ​ ចាំងស្ហ៊ុន អាយុ​ ៦០ឆ្នាំ​ ជា​ប្រធាន​ការិយាល័យ​​សន្តិសុខ​សាធារណៈ នៅ​ក្រុងកំពង់ផែ​ Tianjin ​ភាគ​ឥសាន​ប្រទេស​ចិន និង​ធ្លាប់​ជា​​អនុប្រធាន​ទទួល​បន្ទុក​សន្និសីទ​បក្ស​កុម្មុយនិស្ត​​​ក្រុង​​ Tianjin ផងដែរ។ លោក​ ​​​​ Wu កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពី​បទ​ពុករលួយ។ បក្ស​កុម្មុយនិស្ត​​ចោទ​គាត់​​​ពី​បទ​​រំលោភ​បំពាន​ធ្ងន់ធ្ងរ​​លើ​​​​វិន័យ​បក្ស​។ ​

មុន​​​​លោក​ ​​​​ Wu ​ ​ក៏​ធ្លាប់​មាន​​​​មេប៉ូលិស​​​ជាន់ខ្ពស់​ផ្សេងទៀត ​​ នៅក្រុងកំពង់ផែ​ Tianjin ដែល​​ជាប់ទោស​​ផ្លូវច្បាប់​ ពី​បទ​ពុករលួយ​ផងដែរ។ ​​គឺ​មាន​ លោក​ ​​Song Pingshun ស៊ុង ភីងស្ហ៊ុន ជា​មេ​ប៉ូលិស​ ក្រុង​ Tianjin ដែល​បាន​​​ធ្វើ​អត្តឃាតសម្លាប់​ខ្លួន​​ កាលពី​ឆ្នាំ​២០០៧ ​ក្រោយ​តុលាការ​ដាក់ទោស។​ ​លោក​ ​​Song ធ្លាប់​​ប្រើ​តួនាទី​លោក ​ជួយ​អោយ​ស្រី​​កំណាន់​ចិត្ត​លោក​ច្រើនរូប បាន​ទទួល​ប្រយោជន៍​​លុយកាក់។ ​ហើយ​ម្នាក់​ទៀត​ គឺ​លោក ​Li Baojin លី ប៉ៅជីន ជា​​​មេប៉ូលិស​រង​ក្រុង​ ​ជាប់ទោស​​ប្រហារ​ជីវិត​​ ​​និង​​បន្ថយ​មក​នៅ​ត្រឹម​ទោស​ជាប់គុក​មួយ​ជីវិតវិញ ដោយសារ​​ស៊ីសំណូក ​និង​បន្លំ​​ថវិកា​ជាតិ។ ​​​សប្តាហ៍​មុន​នេះ បក្ស​កុម្មុយនិស្ត​ទើប​តែ​បាន​ដាក់ទោស​​មេដឹកនាំ​​ខ្លួន​ម្នាក់​ នៅ​ម៉ុងហ្គោលី ​​អោយ​ជាប់គុក​​មួយជីវិត ​​​ជាប់ចោទ​ពី​បទ​ស៊ីសំណូក។

តាំង​ពី​​​​​​​លោក​ស៊ី ជីនពីង​ ឡើងកាន់​រដ្ឋាភិបាល​ នៅ​​ចុងឆ្នាំ​២០១២មក ​មាន​​អ្នក​ទទួល ខុសត្រូវ​​ជាន់ខ្ពស់​​យ៉ាងហោច​៤០នាក់ មាន​ឋានៈ​ស្មើរឺ​លើស​​ពី​មុខងារ​ជា​​​​អនុរដ្ឋមន្ត្រី ត្រូវបាន​​ធ្លាក់​ខ្លួន​ក្នុងការ​ស៊ើបអង្កេត​ពី​បទ​ពុករលួយ រឺ​ធ្លាក់​​​​ពីតំណែង ​ដោយសារ​អំពើ​ពុករលួយ។ គួរ​រំលឹក​ដែរ​ថា ប៉ូលិស​ផ្ទៃក្នុង​បក្ស​កុម្មុយនិស្ត​​ចិន មាន​​​អំណាច​ស្ទើរតែ​គ្មាន​ព្រំដែន​កំណត់ មាន​សិទ្ធិសាកសួរ​ជន​សង្ស័យ នៅ​ទី​កន្លែង​សំងាត់ ដោយ​មិនចាំបាច់​ឆ្លងកាត់​ការ​សម្រេច​​ពី​តុលាការ​ទេ។ ​​

ក្រៅពី​ពុះពារ​ប្រឆាំង​អំពើ​ពុករលួយ បក្ស​កុម្មុយនិស្ត​ចិន ​ក៏​គ្រោង​​ពង្រឹង​ការ​​អប់រំ​មន្ត្រី​ជាន់​ខ្ពស់​ខ្លួន​ ​អោយ​ពួកគេ​​ប្រកាន់​ខ្ជាប់​បន្ថែមទៀត នូវ​មនោគមន៍​វិជ្ជា​កុម្មុយនិស្ត​ ចៀសវាង​លំអៀង​ទៅរក​ប្រទេស​លោក​ខាងលិច ពិសេស​​​​​​​​​ប្រធានបទ​ទាក់ទង​សិទ្ធិ​មនុស្ស និងលទ្ធិប្រជា​ធិបតេយ្យ។
​ចិន​យល់ថា ​ការផ្លាស់ប្តូរ​​​នៃ​សង្គម និង​សេដ្ឋកិច្ច ​បាន​ធ្វើអោយ​​​ការប្តេជ្ញាចិត្ត និង​សីលធម៌​ធ្លាក់ចុះខ្លាំង។ សម្រាប់​បក្ស​កុម្មុយនិស្តចិន​​ ចិន​មានសិទ្ធិ​​បកស្រាយ​ទស្សនៈ​យល់ឃើញ​​របស់ខ្លួន ​សម្របតាម​​​ភាពជាក់ស្តែង​​​ក្នុងសង្គម​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ