អានតួអត្ថបទ
កម្ពុជា

សាលក្រម​រឿងក្តី​ប្រឆាំង​​​​​សមាជិក​បក្ស​ប្រឆាំង​ នៅខេត្ត​កណ្តាល​ នឹង​​ប្រកាស​​​​នៅ​ថ្ងៃ​ទី​​៥​​សីហា

ក្រុម​​មេធាវី​​ការពារ​​ក្តី​រួមទាំង​​ជន​ជាប់ចោទ​ជា​​បេក្ខជន​​ជាប់​ឆ្នោត​​តំណាង​រាស្ត្រ​​ លោក​​ចាន់​​ ចេង​​មេធាវី​​បក្ស​ប្រឆាំង​​ លោក​ជូ​ង​ជូ​ងី ​និង​​សកម្មជន​​​គណបក្ស​​ប្រឆាំង​លោក​​មាស ​​ប៉េង ​បាន​ស្នើ​​សុំ​​ពន្យារ​ពេល​​សវនាការ​ដោយ​​លើក​​ហេតុផល​​ថា ​ជាប់​រវល់​​ក៏ដោយ ​ក៏ប៉ុន្តែ​​ចៅក្រម​តុលាការ​​ខេត្ត​​កណ្តាល​តែ​​នៅ​​បើក​​សវនាការ​​ជំនុំ​ជម្រះ​​លើ​​សំណុំ​រឿង​កាលពី​​ឆ្នាំ​២០១១​។​​​​បន្ទាប់ពី​សវនាការ​​​អស់​​ពេល​​ប្រហែល​​​មួយ​ម៉ោង​​រួចមក​ចៅក្រម​​បាន​សម្រេច​​ថា​សាលក្រម​​លើ​​រឿង​ក្តី​​ប្រឆាំង​​សមាជិក​​គណបក្ស​​​ប្រឆាំង​​នោះ​នឹង​​ប្រកាស​​នៅ​​ថ្ងៃ​ទី​​៥​​សីហា​។

អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​គឺ​លោក​ចាន់ ចេង​
អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​គឺ​លោក​ចាន់ ចេង​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

ទោះបី​ការចរចា​ថ្នាក់ដឹកនាំ​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី២២កក្កដា​នេះក៏ប៉ុន្តែ​តុលាការ​ខេត្តកណ្តាលក៏​មិនបាន​បង្អង់​នីតិវិធី​ដែរ។ចៅក្រមនៅ​ព្រឹក​ថ្ងៃ២២កក្កដា​នេះបាន​បើក​សវនាការជំនុំជម្រះ​ក្តី​លើ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រលោក​ចាន់ចេងមេធាវី​គណបក្ស​ប្រឆាំងលោកជូ​ងជូ​ងីនិង​លោកមាសប៉េង​សកម្មជន​​គណបក្ស​ស​ង្គ្រោះ​ជាតិនៅ​ស្រុក​កៀនស្វាយ។

ក្រុម​មេធាវី៧រូបការពារ​លោក​ជូ​ង​ជូ​ងីរួមទាំង​មេធាវី​ការពារ​លោក​ចាន់​ចេងបាន​ស្នើសុំ​ចៅក្រម​លើក​ពេល​សវនាការព្រោះ​មេធាវី​ទាំងនោះ​ជាប់រវល់។ប៉ុន្តែ​ចៅក្រមនៅតែ​បើកសវនាការតាម​ការគ្រោងទុក។សវនាការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះនៅ​តុលាការ​ខេត្តកណ្តាលមាន​វត្ត​មានតែ​លោក​​មាសប៉េងសព្វថ្ងៃជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​កៀនស្វាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។សកម្មជន​សិទ្ធិមនុស្សបាន​ចូលរួម​សង្កេតការណ៍​។បន្ទាប់ពី​បើក​សវនាការ​អស់​ពេល​ប្រហែល១ម៉ោង​រួចមកចៅក្រម​បានសម្រេច​ថាសាលក្រម​លើ​រឿងក្តី​នោះនឹង​ប្រកាស​នៅ​ថ្ងៃទី៥សីហា។

លោកចាន់សុ​វ៉េ​តសកម្មជន​សិទ្ធិមនុស្ស​អាដហុកដែល​បាន​តាមដាន​សវនាការ​អះអាងថា​ជនជាប់ចោទ​លោក​មាស​ប៉េងបាន​ប្រាប់​តុលាការ​ថានៅ​ថ្ងៃកើតហេតុលោក​ចង់​ចូលទៅ​កាន់​ពន្ធនាគា​រវិ​ញតែ​មេធាវី​ជូ​ង​ជូ​ងីនិង​លោក​ចាន់​ចេងបាន​ប្រាប់​ឲ្យ​លោកចាក​ចេញពី​ពន្ធនាគារ​ទៅជា​មួយ​ពួកគាត់។

តាម​លោក​ចាន់​សុ​វ៉េ​តនីតិវិធី​របស់​តុលាការ​ខេត្តកណ្តាលពេលនេះជា​សញ្ញា​មិនល្អនិង​ជាការ​ដាក់​សម្ពាធ​មួយ​ថែមទៀតដល់​គណបក្ស​ប្រឆាំង។​គណបក្សប្រឆាំងដែល​កំពុង​ចូល​តុ​ចរចា​ខណៈដែល​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​៧រូប​និង​សកម្មជន​ម្នាក់ត្រូវបាន​ចាប់ឃុំខ្លួន​ចាប់​តាំង​ពី​ថ្ងៃទី១៥កក្កដា។

បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិលោកចាន់ចេងនិង​លោក​មេធាវី​ជូ​ងជូ​ងីជាប់ចោទ​ក្នុង​រឿង​ផ្តល់​មធ្យោបាយ​ឲ្យ​អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​បន្ទាយដែកលោក​មាសប៉េងមកពី​គណបក្ស​សមរង្ស៊ីរត់​ចេញពី​ពន្ធនាគារកាលពី​ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១។

ប៉ុន្តែ​​កាលណោះ​លោក​មេធាវីជូ​ងជូ​ងីបាន​អះអាងថា​ការបញ្ជូន​លោកមាសប៉េងទៅកាន់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​នោះគឺ​មិនមាន​ដីកាឃុំខ្លួនពី​ចៅក្រម​ឡើយ។

ក្នុង​រឿងក្តី​នោះចៅក្រម​អនុញ្ញាត​ឲ្យ​លោក​មេធាវីជូ​ងជូ​ងីនិង​លោក​ចាន់​ចេងស្ថិតនៅ​ក្រៅ​ឃុំ និង​បានដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ។ប៉ុន្តែ​បើសិនជា​ចៅក្រម​រក​ឃើញ​​ថា​អ្នក​ទាំងពីរ​ពិត​ជាមាន​កំហុស​ដូច​ការចោទ​ប្រកាន់​នឹងត្រូវ​ជាប់ពន្ធនាគា​រ​ពី១ឆ្នាំទៅ​៣ឆ្នាំ​៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ