អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​បង្ក្រាប​ការ​តវ៉ា​ដោយ​មាន​ការ​ចូល​រួម​ពី​យោធា​​កំពុងរង​ការ​រិះគន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស បាន​រិះ​គន់​ចំពោះ​ការ​បង្ក្រាប​របស់​​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដំឡើង​​ប្រាក់​ខែ ​ដែល​​បណ្តាល​​ឲ្យ​​មាន​​មនុស្ស​​ស្លាប់​ និង​របួស។ ក្រុម​អង្គការ​បាន​ហៅ​ការ​ចូល​រួម​ប្រតិ​បត្តិ​ការណ៍​របស់​យោធា​ទៅ​លើ​បាតុករ​ថា ខុស​នឹង​​ជំនាញ ដែល​​ធម្មតា យោធា​​សម្រាប់​​ការពារ​​ជាតិ។ ក៏​​ប៉ុន្តែ​​មន្ត្រី​​រដ្ឋាភិ​​បាល​​បាន​​ច្រាន​​ចោល ហើយ​​ចាត់​​ទុក​​ថា​​ជា​​ទង្វើ​​ត្រឹម​​ត្រូវ ​ដោយ​​សារ​​​តែ​​បាតុ​​កម្ម​​​បាន​​ក្លាយ​​ជា​​កុប្បកម្ម ហើយ​​យោធា ក៏​​ជា​​ប្រភេទ​​សមត្ថ​កិច្ច​​ជួយ​​រក្សា​​សណ្តាប់​​ធ្នាប់​​សង្គម​​ដូច​​ជាប៉ូ​លីស និង​​កង​​រាជ​​អាវុធ​​ហត្ថ​​ដែរ។  

បាតុ​កររបួស​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ នៅក្នុង​ការប៉ះ​ទង្គិចគ្នា​ជាមួយ​ក្រុមសមត្ថ​កិច្ច​។
បាតុ​កររបួស​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ នៅក្នុង​ការប៉ះ​ទង្គិចគ្នា​ជាមួយ​ក្រុមសមត្ថ​កិច្ច​។ @Reuters
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ