អានតួអត្ថបទ
កម្ពុជា

ការជួប​ជុំគ្នា​របស់​ក​ម្មករ​ដើម្បី​តវ៉ា មិនមាន​ទេ នៅថ្ងៃនេះ

ស្ថានភាព​ជួបជុំគ្នា​របស់​កម្មករ​កាត់ដេរ​នៅតាម​រោងចក្រ​នានា ដែល​បាន​បិទ មាន​សភាព​ស្ងប់ស្ងាត់។ ក្រុមកម្មករ​បាន​ជួបជុំគ្នា​តែ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ ហើយក៏​រំសាយ។ ជាមួយគ្នានេះ អាជ្ញាធរ​បានដាក់​កម្លាំង ពង្រ​យា​នៅតាម​តំបន់​រោងចក្រសំខាន់ៗ ដែលមាន​ការប៉ះទង្គិច​គ្នា​កន្លងមក។

©ស្រី សុភ័ក្ត្រ
ផ្សាយពាណិជ្ជកម្ម

 

បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​ដ៏​បង្ហូ​ឈាម​រវាង​សមត្ថកិច្ច​និង​ក្រុមអ្នកតវ៉ា​អស់​រយៈពេល​ពីរ​ថ្ងៃ​មក​នោះ ស្ថានភាព​នៅលើ​កំណាត់ ផ្លូវ​វេ​ង​ស្រេង បាន​វិល​ទៅរក​សភាព​ធម្មតា​វិញ​ហើយ ដោយមាន​ប្រជាជន​បានចាប់ផ្តើម​ធ្វើដំណើរ​ទៅមក ហើយ​លំនៅឋាន និង​ហាង​ទំនិញ​នានា​ក៏​ត្រូវបាន​បើកទ្វារ​ឡើងវិញ​ដែរ។

ជាមួយគ្នានេះ​នៅតាម​ដង​វិថី ម្តុំ​សួន​កាណាឌីយ៉ា ដែលជា​តំបន់ឧស្សាហកម្ម​មាន​រោងចក្រ​កាត់ដេរ​ច្រើននោះ ត្រូវបាន​ដាក់ពង្រាយ​ដោយ​កង​យោធា​ក្នុង​ឯកសណ្ឋាន​ប៉ា​រ៉ា​ប្រដាប់អាវុធ និង​មាន​រថយន្តយោធា​បំពាក់​ដោយ​កាំភ្លើង​ស្វ័យប្រវត្តិ​ផងដែរ។ផ្លូវ​វ៉េងស្រេង ជា​តំបន់​ប៉ះទង្គិច​គ្នា​បង្ហូរឈាម កាលពី២ថ្ងៃមុន គេ​សង្កេតឃើញថា​កម្មករ មួយចំនួន បាន​វិល​ត្រលប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ ហើយ​ខ្លះទៀត​នៅ​សំងំ​ក្នុងផ្ទះ​ជួល​ដោយ​មិនមាន​ការដើរ រហេតរហូត​ឡើយ។

ដោយឡែក​ចំពោះ​ទិដ្ឋភាព​ទូទៅ​នៅតាម​កន្លែងផ្សេងៗទៀត​ក៏មាន​សភាព​ស្ងប់ស្ងាត់ ដូចជា​តំបន់ឧស្សាហកម្ម ផ្លូវជាតិ​លេខ ២ ផ្លូវជាតិ​លេខ៤ ផ្លូវជាតិ​លេខ៥ម្តុំ​ជម្ពូ​វន្ត​ជាដើម។
មន្ត្រី​ផ្នែក​ច្បាប់​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អ៊ុំ វិសាល ដែល​បាន​សង្កេតការណ៍ ពី​សកម្មភាព​នានា​របស់​កម្មករ​បាន​ថ្លែងថា​នៅ​ព្រឹក​នេះ កម្មករ​ភាគច្រើន​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​រោងចក្រ​របស់គេ​ដែល​បិទ តែមួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយក៏​រំសាយ​ទៅវិញ។

ដោយឡែក​នៅឯ​តំបន់ឧស្សាហកម្ម​កាត់ដេ​រ​ភូមិ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​វិញ​ក្រុមកម្មករ​បាននាំគ្នា​ចាក់ធុងបាស រាំលេង នៅតាម​រោងចក្រ ក៏ប៉ុន្តែ​ត្រូវបាន​រារាំង​ដោយ​សមត្ថកិច្ច។ ការបញ្ឈប់​សកម្មភាព​ជួបជុំគ្នា​ជា​ទ្រង់ទ្រាយតូចៗ នៅតាម​រោងចក្រ​បានធ្វើ​ឡើង ដំណាលគ្នា​និង​ការបណ្តេញ​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​ដូច្នេះ​ដែរ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ