កូរ៉េខាងត្បូង-ជប៉ុន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 10 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 10 សីហា 2012

ប្រមុខដឹកនាំនៃទីក្រុង​សេអ៊ូល​ទៅ​បំពេញ​ទស្សនកិច្ច​នៅកោះ​ដុកដូ​

ប្រធានាធិបតី​​កូរ៉េ​​ខាងត្បូង​​ លោក​ លី ម្ញុងបាក​ ​​​​​ទៅ​​បំពេញ​​ទស្សនកិច្ច​​នៅ​ថ្ងៃសុក្រ​ទី​​១០​សីហា​ឆ្នាំ២០១២​នៅកោះ​ដុកដូ​​​ជាភាសា​​កូរ៉េ​​ ឬ​​ កោះ​តាកេ​ស្ហ៊ីម៉ា​​ជាភាសា​​ជប៉ុន​
ប្រធានាធិបតី​​កូរ៉េ​​ខាងត្បូង​​ លោក​ លី ម្ញុងបាក​ ​​​​​ទៅ​​បំពេញ​​ទស្សនកិច្ច​​នៅ​ថ្ងៃសុក្រ​ទី​​១០​សីហា​ឆ្នាំ២០១២​នៅកោះ​ដុកដូ​​​ជាភាសា​​កូរ៉េ​​ ឬ​​ កោះ​តាកេ​ស្ហ៊ីម៉ា​​ជាភាសា​​ជប៉ុន​
REUTERS/Korea Pool/Yonhap

ដោយ សៀក សារិន

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​លី ម្ញុងបាក​ត្រូវ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ថ្ងៃសុក្រ​នៅកោះ​ដុកដូ​ដែលជា​តំបន់​ដែនដី​ឈ្លោះ​ដណ្តើម​ចង់បាន​ដោយ​ប្រទេស​ជប៉ុន​និង​ប្រទេស​កូរ៉េ​ខាងត្បូង។​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​នេះ​ នឹង​ក្លាយជា​កត្តា​មកជួយ​ដុត​បញ្ឆេះ​ភ្លើង​សង្គ្រាម​ផ្លូវទូត​រវាង​ទីក្រុង​តូក្យូ​និង​ទីក្រុង​សេអ៊ូល។
 

សេចក្តីរាយការណ៍របស់សៀក សារិន
 

10/08/2012 by សៀក សារិន

ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លី​ ម្ញុងបាក​ នៅលើ​កោះដុកដូ​ជាភាសា​កូរ៉េ​ ឬ​ កោះ​តាកេស្ហ៊ីម៉ា​ជាភាសា​ជប៉ុន​ ​ ដែលឋិត​នៅក្នុង​សមុទ្រ​ជប៉ុន​ ​ គឺពិតជា​ដំណើរ​ទស្សនកិច្ច​លើកទីមួយ​ពុំ​ដែល​កើតមាន។

ទាំងនេះ​បាន​បណ្តាល​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួង​កាបរទេស​ជប៉ុន​ថ្លែងថា​ ​ “ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខដឹកនាំ​កូរ៉េ​ខាងត្បូង​នៅលើ​កោះនោះ​ ​ នឹង​ជះ​ផលវិបាក​អវិជ្ជមាន​ដល់​ទំនាក់​ទំនង​ជប៉ុន-កូរ៉េខាងត្បូង​ ​ ហើយ​ទីក្រុង​តូក្យូ​នឹង​ធ្វើការ​ឆ្លើយតបត​វិញ​យ៉ាង​មុតមាំ”។
 
ចំណែកឯ​អ្នកនាំពាក្យ​របស់​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​ថ្លែង​ប្រាប់ថា​ ​ “​បើយោងតាម​កម្មវិធី​ ​ លោក​ លី​ ម្ញុងបាក​ ត្រូវ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅលើ​កោះ​កូរ៉េ​ខាងត្បូង​ឈ្មោះ​ Ulleung ​ ​ ហើយអាច​ជិះ​ឧទ្ធម្ភាគចក្រ​ទៅកាន់​កោះ​ដុកដូ​ ​ បើ​ប្រសិនជា​មាន​អាកាសធាតុ​ល្អ។
 
គួរ​កត់សម្គាល់ថា​​ ​ ប្រទេស​កូរ៉េខាងត្បូង​និង​ប្រទេស​ជប៉ុន​បាន​ឈ្លោះ​ដណ្តើម​ចង់បាន​ កោះដុកដូ​ជាភាសា​កូរ៉េ​ ឬ​ កោះ​តាកេសស្ហ៊ីម៉ា​ជាភាសា​ជប៉ុន​ ​ អស់រយៈ​រាប់​ទសវត្សរ៍​មកហើយ។​ ទីក្រុង​សេអ៊ូល​បាន​យក​ទាហាន​ទៅដាក់​យាមល្បាត​តាំងពី​ឆ្នាំ១៩៥៤​ម្ល៉េះ។
 
លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លី​ ម្ញុងបាក​ អញ្ជើញ​ទៅ​កោះដុកដូ​នេះ​ធ្លាក់​ចំពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នឹង​ឈាន​ដល់​ថ្ងៃទី​១៥សីហា​ ​ ដែលជា​ថ្ងៃខួប​ទទួល​ស្គាល់​ការ​ចុះចាញ់​សង្គ្រាម​លោកលើក​ទីពីរ​ដោយ​ប្រទេស​ជប៉ុន។​ ហើយ​ក៏​ជាថ្ងៃ​ដែល​ប្រទេស​ជប៉ុន​ត្រូវបិទ​បញ្ចប់​ការគ្រប់គ្រង​អាណានិគមនិយម​​របស់​ខ្លួន​ទៅលើ​ប្រទេស​កូរ៉េ​អស់​រយៈកាល​៣៥ឆ្នាំ។
 
ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លី​ ម្ញុងបាក​ ដែលត្រូវ​ធ្វើ​នៅ​កោះដុកដូ​ ​ ភាគី​ជប៉ុន​បាន​ថ្លែង​បញ្ជាក់ថា​ ​ “​ទាំងនេះ​ពិតជា​ការមួយ​ដ៏​គូរឲ្យ​សោកស្តាយ​ខ្លាំងណាស់​ ​ ហើយម្យ៉ាងទៀត​វាធ្លាក់​ចំពេល​ដែល​ទីក្រុង​តូក្យូ​កំពុង​រិះរក​ទិសដៅ​ថ្មីមួយ​សម្រាប់​ទំនាក់​ទំនង​ជាមួយ​ទីក្រុង​សេអ៊ូល”។
 
ចំណែកឯ​ប្រទេស​កូរ៉េខាងត្បូង​វិញ​បាន​ប្រកាស​ឲ្យដឹងថា​ ​ គេនឹង​រៀបចំ​ឲ្យ​មាន​សមយុទ្ធ​មួយ​នៅ​ជិតកោះ​ទាំងនោះ​នៅរវាង​ពាក់កណ្តាល​ខែសីហា​ ​ ដោយមាន​នាវា​ចម្បាំង​ប្រមាណ​១០គ្រឿង​ចូលរួម​ ​ ហើយនិង​មាន​សព្វាវុធ​ដទៃទៀត៕

tags: កូរ៉េខាងត្បូង - ជប៉ុន - ជម្លោះព្រំដែន - ទំនាក់ទំនងអន្តរជាតិ - អាស៊ី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close