អានតួអត្ថបទ
ជប៉ុន-ចិន

ជម្លោះ​ជុំវិញ​កោះ​សេនកាគុ​ផ្ទុះ​ឡើង​ជា​ថ្មី​រវាង​ជប៉ុន និង​ចិន

ក្រសួង​ការ​បរទេស​ជប៉ុន​បាន​កោះ​ហៅ​ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​តូក្យូ(Tokyo)មក​ស្តី​បន្ទោស។​មូលហេតុ​គឺ​មក​ពី​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១១​កក្កដា​នេះ​នាវា​យាម​ល្បាត​របស់​ចិន​ចំនួន​បី​គ្រឿង​បាន​ចូល​ទៅ​ក្នុង​ដែន​ទឹក​របស់​ជប៉ុន​ក្បែរ​ទីប្រជុំ​កោះ​សេនកាគុ(Senkaku)។ មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ប្រទេស​ជិត​ខាង​ទាំង​ពីរ​មើល​មុខ​គ្នា​មិន​ចំ​ដោយហេតុ​តែ​បញ្ហា​ទីប្រជុំកោះ​សេនកាគុ។

Ilhas Senkaku para os japoneses, Diaoyu para os chineses, objeto de forte disputa entre os dois países.
Ilhas Senkaku para os japoneses, Diaoyu para os chineses, objeto de forte disputa entre os dois países. Reuters
ផ្សាយពាណិជ្ជកម្ម

 នាវា​យាម​ល្បាត​ទាំង​បី​គ្រឿង​របស់​ចិន បាន​ចូល​មក​ក្បែរ​ទីប្រជុំ​កោះ​សេនកាគុ​នៅ​ពេល​ព្រលឹម​ភ្លឺ​ស្រាងៗ ហើយ​បាន​នៅ​ទ្រេលទ្រល​ក្នុង​ដែនទឹក​របស់​ជប៉ុន​មួយ​សន្ទុះ​ធំ មុន​និង​បាន​ចាក​ចេញ​ទៅ​វិញ​នៅ​ទី​បំផុត។ នេះ​បើ​យោង​ទៅ​តាម​ប្រភព​ព័ត៌មាន​ខាង​ប្រទេស​ជប៉ុន។

 
ប៉ុន្មាន​ម៉ោង​ក្រោយ​ឧប្បត្តិហេតុ​នេះ ក្រសួង​ការ​បរទេស​ជប៉ុន​បាន​កោះ​ហៅ​ឯកអគ្គ​រដ្ឋទូត​ចិន​មក​ស្តី​បន្ទោស​និង​មក​និយាយ​ប្រាប់​ជា​ថ្មី​និង​ជា​ផ្លូវការ​ថា សេនកាគូ​ជា​ទឹកដី​របស់​ជប៉ុន។

យ៉ាង​ណា​ក៏​ដោយ នាវា​យាម​ល្បាត​របស់​ចិន​បាន​ចូល​មក​ក្នុង​ដែន​ទឹក​របស់​ជប៉ុន ជួន​ចំ​ពេល​មួយ​ដែល​ទីក្រុង​តូក្យូ បាន​និង​កំពុង​បន្ត​ចរចា​ជាមួយ​ម្ចាស់​កម្មសិទ្ធិ​ឯកជន ជនជាតិ​ជប៉ុន​ម្នាក់ ដើម្បី​ទិញ​កោះ​តូចៗ​ចំនួន​បី​នៃ​ទី​ប្រជុំ​កោះ​សេនកាគុ មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ។ ហើយ​គម្រោង​ការ​ទិញ​កោះ​តូចៗ​ទាំង​បី​នេះ​កំពុង​ធ្វើ​ឱ្យ​ចិន​ខឹង​សម្បារ​ដ្បិត​ចិន​យល់​ឃើញ​ថា ធ្វើ​បែប​នេះ រដ្ឋាភិបាល​ជប៉ុន​ចង់​បង្កើន​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​កោះ​សេនកាគុ។

សូម​ជម្រាប​ថា ​​ជប៉ុន​បាន​ឈ្លានពាន​យកទី​ប្រជុំ​កោះ​សេនកាគុ ​ពី​ចិន​នៅ​ឆ្នាំ​១៨៩៥។ ថ្នាក់ដឹកនាំ​ចិន​ចេះ​តែ​ទាមទារ​ចង់​បាន​សេនកាគុ​មក​វិញ។ ក៏ប៉ុន្តែ ជប៉ុន​មិន​ព្រម ហើយ​គ្មាន​បំណង​ចង់​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ ពីព្រោះ​ទីប្រជុំ​កោះ​សេនកាគុ​នេះ អាច​មាន​ប្រេងកាត ឧស្ម័ន​ធម្មជាតិ​ និងជាតំបន់សម្បូរទៅដោយត្រី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ