អានតួអត្ថបទ
កូរ៉េខាងត្បូង-ជប៉ុន

ទីក្រុង​សេអ៊ូល​ទន្ទ្រាន​ទីប្រជុំកោះ​ដែល​ជប៉ុន​​ថា​ជា​កម្មសិទ្ធិ​ខ្លួន​

កូរ៉េ​​ខាង​ត្បូង​​នឹង​សាង​សង់​​​មូលដ្ឋាន​​​កង​នាវា​​មួយ​​​របស់​​​ខ្លួន​​​នៅ​កោះ ​Ulleung​ ជិត​​​​ម្តុំ​​ទី​ប្រជុំកូន​​កោះ​ Dokdo/Takeshima ​​​ ដែល​​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​​ទាមទារ​​ជា​​កម្មសិទ្ធិ​​រៀងៗ​​ខ្លួន។​ ការ​សង់​មូលដ្ឋាន​កងនាវា​នៅ​ជិត​​ទីប្រ​ជុំ​កោះ ​ជម្លោះ នេះ​​ ​អនុញ្ញាត​​ឲ្យ​​កង​​នាវា​​ចម្បាំង​​កូរ៉េ​​ខាង​​ត្បូង​​ អាច​ទៅ​ដល់​មុន​ជប៉ុន​ ក្នុង​ករណីយ​​មាន​​ការ​ប្រឈម​មុខ​គ្នា។​​នេះ​ជា​ការ​​ថ្លែ​ង​​បញ្ជាក់​​​របស់អ្នកតំណាង​រាស្ត្រ​ កូរ៉េ​​ខាង​​ត្បូង​​ម្នាក់​នៃគ​ណបក្ស​កាន់​អំណាច​​នៅ​ក្នុង​ប្រទេស​​នា​​​ថ្ងៃ​​ពុធ​​ទី​​២៨​ ​កញ្ញា​២០១១​នេះ។​

ទីប្រជុំកូន​កោះ​Dokdo (Takeshima)  បង្កជាជម្លោះថ្មី​រវាង​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង។
ទីប្រជុំកូន​កោះ​Dokdo (Takeshima) បង្កជាជម្លោះថ្មី​រវាង​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង។ REUTERS/Korea Pool
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង នឹង​បោះទុន​ចំនួន ៣០០​លាន​ដុល្លារ​ឬស្មើនឹង​២២១​លាន​អឺរ៉ូ ​សំរាប់​ការ​សាងសង់ មួលដ្ឋាន​យោធាមួយ នៃកងនាវាកូរ៉េខាងត្បូង ​នៅលើ​កោះ Ulleung.។ ​កោះ Ulleung. របស់ ​កូរ៉េ​ខាង​ត្បូង ស្ថិត​​​​​នៅ​ជិត ទី​ប្រជុំ​​កោះ​ ​ក្នុង​សមុទ្រ​ជប៉ុន​ ដែល ​​ត្រួត​ត្រា​​ដោយ​​ទីក្រុងសេអ៊ូល។ ទីក្រុង​សេអ៊ូល​ដែល​នៅ​តែ​បន្ត​រក្សា​ទុក​​វត្តមាន​នៃ​កង​នគរបាល​​មួយចំនួន​តូចរបស់ខ្លួន​នៅ​លើទី​ប្រជុំកោះ​ជម្លោះ​ដែលជប៉ុន​និង​កូរ៉េ​ខាងត្បូង ទាមទារ​គ្រប់គ្រង​រៀងៗ​ខ្លួន។​ ទីប្រជុំកោះនេះ​ ​​​ជប៉ុន-ហៅ​ឈ្មោះថា » Takeshima » រីឯ​កូរ៉េ​ខាង​ត្បូង​ហៅ​ថា ​« Dokdo»។​

មួយវិញទៀត មូលដ្ឋានកងនាវាកូរ៉េខាងត្បូងនេះ ដែលនឹងត្រូវចាប់ផ្តើមសាងសងនៅ​ឆ្នាំ​២០១២​​ រហូត​ដល់ឆ្នាំ ២០១៥ មាន ប្រវែង ៣០០ម៉ែត្រ អាចឲ្យ នាវា​ចម្បាំង​ និង នាវា​មុជ​​ទឹក ​ផ្ទុក​​ឧទ្ធម្ភាគចក្រ ទម្ងន់ ១ម៉ឺន​៤០០០​តោនចូលចតបាន មានឈ្មោះ​​ថា​”Dokdo »។​

ក្នុងករណីយមានការប្រឈមមុខគ្នាជាមួយប្រទេសជប៉ុន នាវារបស់កូរ៉េខាងត្បូង អាច​នឹង​​ទៅ​ដល់ទីប្រជុំកោះជម្លោះបានមុនជប៉ុន​ ដែល ក៏នឹងរួមចំណែកផងដែរដល់ការ​ពង្រឹង​​សិទ្ធិដែនដី​របស់កូរ៉េខាងត្បូងនៅមូលដា្ឋន Dokdo។ នេះជាការអះអាងរបស់ លោក   Chung Mi-Kyun​ អ្នក​តំណាង​រាស្ត្រម្នាក់នៃកូរ៉េខាងត្បូង។

គួររំលឹកថា កូរ៉េខាងត្បូង ដែលជាអាណានិគមរបស់ជប៉ុន នៅ ឆ្នាំ១៩១០ រហូតដល់ឆ្នាំ​១៩៤៥ ស្វះស្វែងជានិច្ច ដើម្បីពង្រឹងការក្តោបក្តាប់រប​ស់ខ្លួននៅទីប្រជុំកោះទាំងនេះ ។ ជម្លោះ ជាមួយ​ទីក្រុង​តូក្យូ បានផ្ទុះឡើង បន្ទាប់ពីយន្តហោះកូរ៉េខាងត្បូង Korean Air បាន ហោះ​នៅលើ ទី​ប្រជុំកូន​កោះ Dokdo /ឬ Takeshima​ នេះ កាលពីពាក់កណ្តាលខែ​មិថុនា​កន្លងទៅនេះ។ ​

កន្លងទៅនេះ ទីក្រុងតូក្យូ ​​ធ្លាប់បាន អនុញ្ញាត​​នូវការ​ចេញ​ផ្សាយ​សៀវភៅសិក្សាមួយ កាលពី​ខែ​មីនា​កន្លង​ផុតទៅនេះ ដែលប្រកាស​ទាមទារប្រជុំ​កោះទាំងនេះ ថា​ជា​កម្មសិទ្ធិ​របស់​​ជប៉ុន​ ជាហេតុបង្ក​ឲ្យ​មាន​ការប្រឆាំងយ៉ាងខ្លាំងពីសំណាក់ទីក្រុង​សេអ៊ូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ