រដ្ឋមន្ត្រីការពារជាតិអាស៊ានចំនួន១០ប្រទេស បានបើកកិច្ចប្រជុំលើកទី៦កាលពីព្រឹកថ្ងៃទី២៩ ឧសភានៅវិមានសន្តិភាពក្នុងទីក្រុងភ្នំពេញ។ ក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានលើកយកនយោបាយឈ្នះឈ្នះក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាដើម្បីពង្រឹងដំណើរការសន្តិសុខ និងនយោបាយអាស៊ាន។