អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សហជីព​៦​ផ្លាស់​ប្តូរ​ជំហរ​ តែ​នៅ​រក្សា​គោល​ដៅ​ដដែល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដូច​ការ​គ្រោង​ទុក ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលម៉ិញ ​សហជីព​ចំនួន​៦ ​បាន​បើក​វេទិការ​ជួប​ជុំ​ជាមួយ​កម្មករ​រាប់រយ​នាក់​ នៅ​លើ​ទីលាន​ប្រជា​ធិបតេយ្យ ​ដើម្បី​និយាយ​ពី​ការ​ទាមទារ​តំឡើង​ប្រាក់​ខែ​សមរម្យ។ ការ​តំឡើង​ប្រាក់​ខែ​សមរម្យ ​តែ​មិន​មែន​ប្រាក់​ខែ​១៧៧​ដុល្លា ​ដែល​សហជីព​​ទាំង​៦​ និង​សហជីព​ធំ​២​ទៀត​ ធ្លាប់​បាន​ធ្វើ​យុទ្ធនាការ​រួមគ្នា​ដើម្បី​ទាមទារ​នោះ​ទេ។ សហជីព​ទាំង​៦​ ឈប់​និយាយ​ពី​ប្រាក់ខែ​១៧៧​ដុល្លា ​តែ​សហជីព​២​ធំ​ទៀត ​នៅ​បន្ត​យុទ្ធនា​ការ​របស់ខ្លួន​ដដែល។ យ៉ាង​ណា​ក៍​ដោយ​ សម្ព័ន្ធ​សហជីព​ទាំង​នោះ ​បញ្ជាក់​ថា​ យុទ្ធសាស្ត្រ​ផ្លាស់​ប្តូរ​ តែ​គោល​ដៅ​នៅ​រក្សា​ដដែល។ 

ក្រុម​កម្មករ​រាប់​រយ​នាក់ពាក់​អាវ​ពណ៌​ផ្កាឈូក​​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ កាល​ពី​ថ្ងៃ​ទី​​១២​តុលាម្សិល​មិញ​នៅ​ក្នុង​វេទិកា​កម្មករ​ និយាយ​ពី​ប្រាក់​ខែ​សមរម្យ​។
ក្រុម​កម្មករ​រាប់​រយ​នាក់ពាក់​អាវ​ពណ៌​ផ្កាឈូក​​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ កាល​ពី​ថ្ងៃ​ទី​​១២​តុលាម្សិល​មិញ​នៅ​ក្នុង​វេទិកា​កម្មករ​ និយាយ​ពី​ប្រាក់​ខែ​សមរម្យ​។ RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ