អានតួអត្ថបទ
ភូមា

លោក​ប្រធានាធិបតី​ភូមា ថេន សេន​ហៅ​អាណិកជន​ភូមា​ឲ្យ​ធ្វើ​មាតុភូមិ​និវត្តន៍

នៅ​ថ្ងៃ​សៅរ៍ ទី១២ ឧសភា​នេះ លោក​ប្រធានាធិបតី​ភូមា ថេន សេន​បាន​អំពាវនាវ​អាណិកជន​ភូមា​នៅ​ឯ​បរទេស​ឲ្យ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ ដោយ​បាន​សន្យា​នឹង​ជួយ​សម្រួល​ការងារ​គ្រប់​បែប​យ៉ាង​ចំពោះ​ពួក​គេ មាន​ទំាង​ការ​ស្នាក់នៅ​ក្នុង​សង្គម ក៏​ដូច​ការ​ប្រកប​មុខរបប​ផ្សេងៗ។

លោកប្រធានាធិបតីភូមា ថេន សេន
លោកប្រធានាធិបតីភូមា ថេន សេន
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​ភូមា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នៃ​របបសឹក​អស់​រយៈពេល​កន្លះ​សតវត្ស ក្រុម​ឧត្តមសេនីយ​មិន​បាន​ខ្វល់ខ្វាយ​ពី​ការ​កសាង​ប្រទេស​ឲ្យ​ចម្រើន​ទៅ​មុខ​ឡើយ ពិសេស ពួក​គេ​បាន​បំភ្លេច​ចោល​សឹង​តែ​ទំាង​ស្រុង​នូវ​ប្រព័ន្ធ​អប់រំជាតិ​​ដែល​ជា​ថ្នាល​បណ្តុះបណ្តាល​បញ្ញវ័ន្ត។ ការ​ធ្វើ​យ៉ាង​នេះ មក​ពី​ក្រុម​ឧត្តមសេនីយ​បារម្ភ​ខ្លាច​ក្រុម​សិស្ស-និស្សិត​​ងើបបះបោរ​ប្រឆំាង​ខ្លួន។ ទន្ទឹម​គ្នា​នេះ ក្រុម​ឧត្តមសេនីយ និង​ក្រុម​បក្សពួក​របស់​គេ​គិត​តែ​នំា​គ្នា​ចែកចាយ​ផលប្រយោជន៍​ដែល​ជា​សម្បត្តិធម្មជាតិ​របស់​ប្រទេស។

ប៉ុន្តែ​ជាមួយ​នឹង​របប​ថ្មី​ដឹកនំា​ដោយ​ក្រុម​ស៊ីវិល​នា​ពេល​បច្ចុប្បន្ន រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​បាន​បន្ត​ធ្វើ​កំណែទម្រង់​នយោបាយ និង​សេដ្ឋកិច្ច​គួរ​ឲ្យ​ភ្ញាក់ផ្អើល។ ការ​ធ្វើ​កំណែទម្រង់​នយោបាយ និង​សេដ្ឋកិច្ច​ដែល​លោក​ប្រធានាធិបតី​ថេន សេន​ចង់​បាន​ចំណេះដឹង និង​សមត្ថភាព​វិនិយោគ​របស់​ក្រុម​អាណិកជន​ភូមា​ដែល​កំពុង​ស្នាក់នៅ​ឯ​បរទេស។ លោក ថេន សេន​យល់​ឃើញ​ថា ទោះ​បី​ជា​ក្រុម​អាណិកជន​ភូមា​នៅ​បរទេស​ទំាង​នោះ​បាន​ចាកចេញ​ពី​ស្រុកកំណើត​របស់​គេ​ដោយ​មូលហេតុ​អ្វី​ក៏​ដោយ ក៏​ការ​រួមចំណែក​កសាងប្រទេស​របស់​ពួក​គេ គឺ​ជា​រឿង​មួយ​ចំា​បាច់ មិន​អាច​ខ្វះ​បាន។

បើ​តាម​លោក ថេន សេន នៅ​ក្នុង​ចំណោម​ក្រុម​អាណិកជន​ភូមា​នៅ​បរទេស​ទំាង​នោះ មាន​ក្រុម​អ្នកបច្ចេកទេស ក្រុម​អ្នកឯកទេស និង​ក្រុម​អ្នកជំនួញ។ លោក ថេន សេន​បាន​សន្យា​ថា រដ្ឋាភិបាល​នឹង​ធ្វើ​អ្វីៗ​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​​ជួយ​សម្រួល​ការ​ធ្វើ​មាតុភូមិនិវត្តន៍​​របស់​ពួក​គេ មាន​ទំាង​ការ​ស្នាក់នៅ​ក្នុង​សង្គម ក៏​ដូច​ការ​ប្រកប​មុខរបប​ផ្សេងៗ។ គួរ​ជម្រាបជូន​ថា ពី​ដំបូង ក្រុម​អាណិកជន​ភូមា​នៅ​បរទេស​មាន​ការ​ប្រយ័ត្នប្រយែង​យ៉ាង​ខ្លំាង​ចំពោះ​រដ្ឋាភិបាល​ថ្មី តែ​ឥឡូវ​នេះ និង​ក្រោយ​ពី​ឃើញ​មាន​កំណែទម្រង់​ជា​បន្តបន្ទាប់​មក ពួក​គេ​ហាក់​ដូច​មាន​ទំនុកទុកចិត្ត​បន្តិច​ម្តងៗ​លើ​រដ្ឋាភិបាល​ថ្មី។

ការ​អំពាវនាវ​ហៅ​ក្រុម​អាណិកជន​ភូមា​ឲ្យ​ចូលរួម​ជួយ​កសាង​ប្រទេស​ពី​សំណាក់​លោក ថេន សេន​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ជំរុញ​​រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​ឲ្យ​បើក​ចំហ​​ទីផ្សារ​សេដ្ឋកិច្ច​ដើម្បី​ទាញ​យក​សក្តានុពល​របស់​ប្រទេស និង​កាត់​បន្ថយ​អាត្រា​នៃ​ភាព​ក្រីក្រ​របស់​ប្រជាជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ