បទសម្ភាស
លោកសោម រតនា៖ ការកកស្ទះចរាចរណ៍ជាបញ្ហាប្រឈមដែលកំពុងដោះស្រាយ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:២៣
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅថ្ងៃនេះ គឺលោកសោម រតនា អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ជាព្រឹត្តិការណ៍ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងដែលកំពុងតែប្រព្រឹត្តទៅនៅខេត្តសៀមរាប ដើម្បីអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្ដរជាតិ លោកសោម រតនា អះអាងថា អ្នកចូលរួមក្នុងឆ្នាំនេះ កើនឡើងលើសពីឆ្នាំមុន ធ្វើឲ្យចរាចរណ៍កកស្ទះដោយកន្លែង។ នេះជាបញ្ហាដែលកើតមានរួចហើយ កាលពីឆ្នាំមុន។ ជាបញ្ហាប្រឈមដែលអាជ្ញាធរមូលដ្ឋាន និងក្រុមការងារព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កំពុងតែដោះស្រាយ។