អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ដប់​​ឆ្នាំ​​ចាំ​​ដំ​​ណោះ​​ស្រាយ​​រឿង​​ដី​​ធ្លី​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​ភូមិ​ជាង​៣០០​គ្រួ​សារ​បាន​ប្រ​ឈម​មុខ​ជា​មួយ​ឧក​ញ៉ា ​និង​អ្នក​មាន​ អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​ រឿង​ដី ​ជម្លោះ​ ត្រង់​ចំ​ណុច​បឹង​ពីរ​ ភូមិ​ក្រ​ពើ​៤០​ ឃុំ​បឹង​ប្រាំ ​ស្រុក​ប​វេ​ល ​ខេត្ត​បាត់​ដំ​បង​។​ ទី​បំ​ផុត​ តុ​លា​ការ​បាន​ធីប​អា​ជ្ញា​ធរ​មូល​ដ្ឋាន​ចោល ​ហើយ​ផ្តល់​យុត្តិ​ធម៌​ឱ្យ​ឧក​ញ៉ា​។ ​ការណ៍​នេះ​ធ្វើ​ឱ្យ​អ្នក​ភូមិ ​ដែល​មក​ពី​ខេត្ត​បាត់​ដំ​បង​ផង​ និង​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ផង​ ព្យា​យាម​ស្វែ​ង​រក​ជំ​នួយ​ពី​តំ​ណាង​រាស្ត្រ ​នៅ​រដ្ឋ​ស​ភា​។​ អ្នក​ត​វ៉ា​ខ្លះ​បន្ត​ស្នាក់​នៅ​ក្នុង​វត្ត​ពុទ្ធិ​យា​រាម​ ហៅ​វត្ត​ចាស់​ ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ឬ​ស្សី​កែវ​ ហើយ​ខ្លះ​ទៀត​បាន​ត្រ​ឡប់​ទៅ​ស្រុក​វិញ​ ដោ​យ​សារ​មាន​ការ​សន្យា​រក​ដំ​ណោះ​ស្រាយ​ពី​មន្ត្រី​សា​លា​ខេត្ត​។ 

អ្នកភូមិមានជម្លោះដីធ្លី បានមកស្នាក់នៅវត្តពុទ្ធិ​យា​រាម​ ហៅ​វត្ត​ចាស់​ ដើម្បីរងចាំលទ្ធផលក្នុងរឿងដីរបស់ពួកគាត់។
អ្នកភូមិមានជម្លោះដីធ្លី បានមកស្នាក់នៅវត្តពុទ្ធិ​យា​រាម​ ហៅ​វត្ត​ចាស់​ ដើម្បីរងចាំលទ្ធផលក្នុងរឿងដីរបស់ពួកគាត់។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ