អានតួអត្ថបទ
កម្ពុជា

លោក ​សម​ រង្ស៊ី​ គូស​បញ្ជាក់​អំពី​ឯកភាព​លើ​របៀប​ធ្វើ​ឱ្យ​ គ.​ជ.​ប ​ឯករាជ្យ​ពិត​ប្រាកដ​

ការ​រក​ឃើញ​​កិច្ច​ព្រម​ព្រៀង​​ក្រៅ​ផ្លូវ​ការ​​ជាមួយ​​គណបក្ស​​ប្រជាជន​​កម្ពុជា​លើ​​ការ​កែ​ទម្រង់​​ស្ថាប័ន​​ជាតិ​​រៀប​ចំ​​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​​លោក​ សម​ រង្ស៊ី​ ប្រធាន​​​គណបក្ស​​សង្គ្រោះ​​ជាតិ​ គូស​បញ្ជាក់​​ឡើង​​វិញ​ នៅ​​ចំពោះ​មុ​ខ​សមាជិក​​ក្រុម​ប្រឹក្សា​​ឃុំ ​សង្កាត់​ និង​​អ្នក​គាំទ្រ​ របស់​​គណ បក្ស​​ប្រឆាំង​ នៅ​​ខេត្ត​សៀមរាប​ កាល​ពី​​ម្សិល​​មិញ​។ បើ​​តាម​​លោក​ សម​ រង្ស៊ី​ វា​​ជា​កា​រ​សម្រេច​ បាន​​​ជោគ​ជ័យ​​ពាក់​កណ្តាល​ ក្នុង​​ដំណើរ​​ចរចា​ ដើម្បី​​រក​​ច្រក​​ចេញ​ពី​​វិបត្តិ​​នយោបាយ​​ជាមួយ​​គណបក្ស​កាន់​អំណាច​។ ​

លោក​ សម​ រង្ស៊ី ក្នុងសន្និសិទកាលពីថ្ងៃព្រហស្បតិ៍ ទី ១០ មេសា ឆ្នាំ ២០១៤ កន្លងទៅនេះ
លោក​ សម​ រង្ស៊ី ក្នុងសន្និសិទកាលពីថ្ងៃព្រហស្បតិ៍ ទី ១០ មេសា ឆ្នាំ ២០១៤ កន្លងទៅនេះ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅឯ​ខេត្តសៀមរាប កាលពី​ម្សិលមិញ លោក សម រង្ស៊ី បាន​អះអាង​បញ្ជាក់​ជាថ្មី​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឯកភាពគ្នា​រួចហើយ លើ​កំណែទម្រង់​ស្ថាប័ន​ជាតិ​រៀបចំ​ការបោះឆ្នោត។ ដោយ​មិនបាន​បញ្ជាក់​អំពី​ខ្លឹមសារ​ពិស្តារ​នៃ​កិច្ចព្រមព្រៀង​ក្រៅផ្លូវការ​នោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បានលើកឡើង​ជាថ្មី នៅ​ចំពោះមុខ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​អ្នកគាំទ្រ​គណបក្សប្រឆាំង​។

កាលពី​ថ្ងៃទី១០ ខែមេសា កន្លងទៅ លោក សម រង្ស៊ី បាន​ថ្លែង នៅក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ថា គណបក្សប្រឆាំង និង​គណបក្សកាន់អំណាច បាន​យល់​ស្របគ្នា​ថា ការកែទម្រង់​ស្ថាប័ន​ជាតិ​រៀបចំការបោះឆ្នោត​ត្រូវធ្វើឡើង​ដោយមាន​ការឯកភាព​ជា​ឯក​ច្ឆ័​ន​រវាង​គណបក្ស​ទាំងពីរ ហើយ​ឯករាជ្យភាព​នៃ​ស្ថាប័ន​នេះ​ត្រូវ​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ។ ប៉ុ​ន្តែ ពេលនោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​បានលើកឡើង​អំពី​កិច្ចការ​លម្អិត ដែល​គណបក្ស​ទាំងពីរ​ត្រូវធ្វើ ទាក់ទង​នឹង​ឯករាជ្យភាព​នៃ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​។

មកដល់ពេលនេះ យើង​មិនទាន់​បានដឹង​នៅឡើយ​ទេ​ថា ពេលណា​ទើប​មាន​កិច្ចព្រមព្រៀង​ផ្លូវការ​រវាង​គណបក្ស​ទាំងពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ