អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ប័ណ្ណ​កម្មសិទ្ធិ​ដី​ចម្ការ​ញញឹម​រក​អ្នក​ខេត្ត​ក្រចេះ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប័ណ្ណ​កម្ម​សិទ្ធិ​​សម្រាប់​៣៩១​ក្បាល​ដី ​ដែល​មាន​​ផ្ទៃ​ដី​​សរុប​១៥៦២,៧៥​ហិកតា​ នឹង​ត្រូវ​​ប្រគល់​ឱ្យ​​ប្រជា​ពលរដ្ឋ​​ខេត្ត​ក្រចេះ ​ដែល​​បាន​មក​​តវ៉ា​​នៅ​​រាជ​ធានី​​ភ្នំពេញ ​តាំង​ពី​​ខែ​កក្កដា​​ម​ក​។ ​ការ​សម្រេច​​ម្សិល​មិញ​​របស់​លោក ​អ៊ឹម ​ឈុន​លឹម ​រដ្ឋ​មន្ត្រី​ក្រសួង​​រៀប​ចំ​​ដែនដី ​នគរូបនីយកម្ម​ និង​​សំណង់​ កើត​ឡើង​​បន្ទាប់​ពី​​សម្រែក​​នាយក​រ​ដ្ឋ​មន្ត្រី​។ ​អ្នក​ភូមិ​​ថ្ពង ​និង​​អ្នក​ភូមិ​​គ្រង ​ឃុំ​​ស្នួល​ ស្រុក​​ស្នួល ​ចំនួន​៣២៩​គ្រួសារ ​អាច​​ទៅ​យក​​ប័ណ្ណ​កម្មសិទ្ធិ​​ពី​​សាលា​​ខេត្ត​ក្រចេះ ​ឬ​​ពី​​មន្ទីរ​ជំនាញ​ ចាប់​ពី​​ថ្ងៃ​ទី​០៣ ​ខែ​កញ្ញា​​ទៅ​។ ​អ្នក​​តវ៉ា​​ជា​ច្រើន​​សប្បាយ ​មន្ត្រី​​សិទ្ធិ​មនុស្ស​​ត្រេក​អរ​ គណបក្ស​ប្រឆាំង​​ចាំ​មើល​ ហើយ​​អ្នក​​តវ៉ា​​ផ្សេង​ទៀត​​រង់​ចាំ​​ចម្លើយ​។ 

អ្នក​មាន​ជម្លោះ​ដីធ្លី​មក​ពី​ខេត្ត​ក្រចេះ​កំពុង​ស្នាក់​អាស្រ័យ​ក្នុង​វត្ត​សាមគ្គី​រង្សី​នា​ពេល​កន្លង​មក​
អ្នក​មាន​ជម្លោះ​ដីធ្លី​មក​ពី​ខេត្ត​ក្រចេះ​កំពុង​ស្នាក់​អាស្រ័យ​ក្នុង​វត្ត​សាមគ្គី​រង្សី​នា​ពេល​កន្លង​មក​ Im navin@
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ