អានតួអត្ថបទ
បទសម្ភាស

លោក ​អាត់ ​ធន់​៖ ​ថ្ងៃ​១៧​កញ្ញា​ ជា​យុទ្ធនាការ​ទាមទារ​ឡើង​ប្រាក់​ខែ​កម្មករ​រោង​ចក្រ​កាត់ដេរ​ ១៧៧ ​ដុល្លារ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​នៅ​​ថ្ងៃ​អាទិត្យ​​នេះ​ គឺ​​លោក ​អាត់ ​ធន់ ​ប្រធាន​​សម្ព័ន្ធ​​សហជីព​​ប្រ​ជា​ធិបតេយ្យ​​កម្មករ​​កាត់​​ដេរ​​កម្ពុជា​។ ​លោក ​អាត់ ​ធន់ ​បាន​ប្រកាស​​បើក​​យុទ្ធនាការ​​ទាម​ទារ​​ឡើង​​ប្រាក់​ខែ​​កម្មករ​​រោង​ចក្រ​​កាត់ដេរ​​ទាប​​បំផុត ​១៧៧ ​ដុល្លារ​។ ​នៅ​​ថ្ងៃអាទិត្យ​​ទី​៣១​សីហា​​នេះ ​ក្រុម​​សហជីព​​កម្មករ ​និង​​សមាគម​​មួយ​ចំនួន​បាន​​ជួប​ប្រជុំ​គ្នា​។ ​ជា​​កិច្ច​ប្រជុំ​ដែល​​លោក​​អាត់​ ​ធន់ ​លើក​ឡើង​ថា ​សម្រាប់​​ថ្ងៃ​ទី​១៧​កញ្ញា ​ជា​​ថ្ងៃ​​យុទ្ធនាការ​​ជាតិ​ និង​​អន្តរជាតិ​​ក្នុង​​គោល​បំណង​​ទាមទារ​​ឲ្យ​​អ្នក​បញ្ជា​​ទិញ​ផលិត​ផល​​សម្លៀក​បំពាក់ ​និង​​ផលិត​​ស្បែក​ជើង​​ពី​​កម្ពុជា ​និង​​ក្រុម​ហ៊ុន​​ផ្គត់​ផ្គង់​ផ្តល់​​ប្រាក់​ខែ​​ដល់​​កម្មករ​​ទាប​​បំផុត ​១៧៧ ​ដុល្លារ​។​ 

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ