អានតួអត្ថបទ
បទសម្ភាស

លោក ​ទឹម​ ម៉ាឡៃ​៖ ​គម្រោង​ហែក្បួន​ដាក់​ញត្តិ​នឹង​នៅ​តែ​បន្ត​ ប្រសិន​បើ​សមាជិក​បណ្ដាញ​យុវជន​ មិន​យល់​ស្រប​តាម​សាលា​រាជ​ធានី​ភ្នំពេញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​នៅថ្ងៃនេះ​គឺ​លោក​ទឹម ម៉ាឡៃ ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា។ បណ្ដាញ​យុវជន​កម្ពុជា គ្រោង​រៀបចំ​ការ​ដង្ហែ​ក្បួន​ដាក់​ញត្តិ និង​ថ្លែង​សារ​ពី​ផលប៉ះពាល់​បរិស្ថាន នៅមុខ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី៥មិថុនា ប៉ុន្តែ​ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ​បដិសេធ។ ទោះជា​យ៉ាងនេះ​ក្ដី លោក​ទឹម ម៉ាឡៃ អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា គម្រោង​ហែ​ក្បួន​ដាក់​ញត្តិ​នៅ​ថ្ងៃទី៥មិថុនា​នឹង​នៅតែ​បន្ត ប្រសិនបើ​សមាជិក​របស់លោក មិន​យល់​ស្របតាម​ការសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ។ ហើយ​ថា បណ្ដាញ​យុវជន​កម្ពុជា​របស់លោក នឹង​នៅតែ​ធ្វើ​សកម្មភាព​តាមដាន​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា ព្រោះ​បញ្ហា​បរិស្ថាន​ជា​បញ្ហា​របស់​មនុស្ស​គ្រប់គ្នា មិនមែនជា​របស់​នរ​ណា​ម្នាក់​នោះទេ។

លោក ទឹម ​ ម៉ាឡៃ ​ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​
លោក ទឹម ​ ម៉ាឡៃ ​ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​ RFI
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ