អានតួអត្ថបទ
បទសម្ភាស

លោក អាត់ ធន់៖​ ការ​បិទ​រោងចក្រ​កាត់ដេរ​ និង​ព្យួរការងារ​ជា​បន្ត​បន្ទាប់​នៅឆ្នាំនេះ​ ព្រោះជាឆ្នាំ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅកម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុ​យើងនារាត្រីនេះ ​គឺលោក អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា។ ​នៅមួយ​រយៈកាល​នៃដើមឆ្នាំ​២០២៣​ បណ្តាសហគ្រាស​ រោងចក្រ​កាត់ដេរ​មួយចំនួន​ តាម​រាជធានី-​ខេត្ត ​បាន​និង​កំពុង​ផ្អាក​អាជីវកម្ម​ និង​ព្យួរការងារ​ជាបណ្តោះអាសន្ន ​ដោយសារ​តែការ​បញ្ជា​មានការធ្លាក់ចុះ។​ នេះ​បើតាម​ការកត់​សម្គាល់​ពីបណ្តា​សហជីព​កម្មករ។​ លោក អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ លើក​ឡើងថា ​មូល​ហេតុ​ចម្បង​ដែល​រោងចក្រ​មួយ​ចំនួន​ផ្អាកអាជីវកម្ម​នៅឆ្នាំ​នេះ ​ព្រោះជាឆ្នាំ​ដែល​កម្ពុជា​ត្រូវរៀបចំ​ការ​បោះឆ្នោតថ្នាក់​ជាតិអាណត្តិទី៧។​ តាម​លោក អាត់ ធន់​ ស្ថានការណ៍​នយោបាយ​កម្ពុជា​នៅឆ្នាំនេះ​ គឺជា​ការ​សង្កេត​មើល​ពីបណ្តា​អ្នក​បញ្ជាទិញ ​ថាមាន​ការវិវត្តន៍​បែប​ណាក្រោយ​ការបោះឆ្នោត​រួចរាល់។​

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ