បទសម្ភាស
លោក រស់ សំពៅ៖ ឯកសារដែលមេធាវីជនរងគ្រោះផ្តល់ឲ្យមានសារសំខាន់សម្រាប់អប់រំមនុស្សជំនាន់ក្រោយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០១
មជ្ឈមណ្ឌលឯកសារកម្ពុជានៅថ្ងៃចន្ទនេះ បានទទួលឯកសារចំនួន ១៤០០ ពីលោកស្រី ម៉ាទីន ចាកឃ្វីន មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី នៃជនរងគ្រោះក្នុងរបបខ្មែរក្រហម។ លោក រស់ សំពៅ នាយកបណ្ណាសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងជានាយកបណ្ណាល័យសម្តេចម៉ែ ថ្លែងថាឯកសារទាំងនេះ មានសារសំខាន់សម្រាប់អ្នកពាក់ព័ន្ធ មិនថាតែចំពោះសមាជិកគ្រួសារជនរងគ្រោះនៃរបបខ្មែរក្រហមប៉ុណ្ណោះទេ។ លោកថា ឯកសារទាំងនេះ នឹងទុកប្រើប្រាស់នៅក្នុងការអប់រំមនុស្សជំនាន់ក្រោយ ចំពោះការស្វែងរកយុត្តិធម៌នៅកម្ពុជា ហើយក៏ដើរតួនាទីជាកេរដំណែលនៃច្បាប់អន្តរជាតិផងដែរ។