អានតួអត្ថបទ
បទសម្ភាស

លោក ឆាំង យុ៖ «សវនាការនៅថ្ងៃនេះ ជាការរំលឹកថាយើងមិនត្រូវបន្តបរាជ័យក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ទៀតទេ»

ចុះផ្សាយ​នៅ​ថ្ងៃ៖

សាលដីកាតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមនៅថ្ងៃព្រហស្បតិ៍នេះលើសំណុំរឿង ០០២/០២ប្រឆាំងនឹង ខៀវ សំផន បានសម្រេចដាក់ទោសត្រួតគ្នាលើសំណុំរឿង ០០២/០១ ដោយឲ្យលោក ខៀវ សំផន អតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យជាប់ពន្ធនាគារអស់១ជីវិត។ តាមរយៈសវនាការនេះ លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាមើលឃើញថាវាជាប្រវត្តិសាស្ត្រមួយ ដែលកម្ពុជានិងអង្គការសហប្រជាជាតិបានទទួលស្គាល់ការពិតនៃរបបខ្មែរក្រហម។ លោកថា វាជាការក្រើនរំលឹកមួយដល់ពិភពលោកដែលមិនទាន់បានទទួលជោគជ័យក្នុងការផ្តន្ទាទោសអំពើប្រល័យពូជសាសន៍អស់រយៈពេលជាង៧០ឆ្នាំមកហើយ។ ជាមួយគ្នានេះ លោក ឆាំង យុ បញ្ជាក់ថាព្រឹត្តិការណ៍ថ្ងៃនេះ មានសារៈសំខាន់ណាស់សម្រាប់យុវជនជំនាន់ក្រោយ។

លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ