អានតួអត្ថបទ
បទសម្ភាស

លោក ហេង សួរ៖ ប្រាក់ឈ្នួលវិស័យកាត់ដេរនៅកម្ពុជាស្ថិតនៅកំរិតខ្ពស់មួយក្នុងតំបន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៅថ្ងៃទី២១ ខែកញ្ញានេះ បានបោះឆ្នោតសម្រេចយកតួលេខ១៩៨ដុល្លារ ពីចំណោមតួលេខផ្សេងៗចំនួន៤ ដែលបានស្នើឡើងដោយរដ្ឋាភិបាល និយោជក និងតំណាងកម្មករនិយោជិត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបន្ថែម២ដុល្លារទៀត ធ្វើឲ្យប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរឆ្នាំ២០២៣ ត្រូវបានកំណត់ចំនួន ២០០ដុល្លារ ពោលគឺលើសឆ្នាំ ២០២២ចំនួន៦ដុល្លារ។ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារបានថ្លែងថា កម្ពុជាមិនមែនជាប្រទេសដែលមានប្រាក់ឈ្នួលគោលទាបជាងគេទេនៅក្នុងតំបន់ បើទោះណាជាការកំណត់ប្រាក់ឈ្នួលពេលនេះ មិនអាចតម្រូវចិត្តបានទាំងអស់គ្នាក៏ដោយ។

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ