អានតួអត្ថបទ
បទសម្ភាស

លោក អាត់ ធន់៖ រដ្ឋាភិបាលថ្មីគួរមានកាដូដល់កម្មករផ្នែកកាត់ដេរជុំវិញការចរចាប្រាក់ឈ្នួលឆ្នាំ២០២៤

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ឆ្នាំ២០២៤ បានចាប់ផ្តើមជាលើកទី១ នៅថ្ងៃទី១៦សីហាកន្លងទៅនេះ។ កិច្ចប្រជុំជាលើកដំបូងនេះ ភាគីពាក់ព័ន្ធ រាប់តាំងពីរដ្ឋាភិបាល ថៅកែរោងចក្រ និងក្រុមសហជីពតំណាងកម្មករ បានលើកពីរបាយការណ៍ផ្នែកសង្គម និងសេដ្ឋកិច្ច ដែលជាតម្រូវការរបស់កម្មករ។ នេះបើតាមលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ បើតាមលោក អាត់ ធន់ កត្តាសង្គម និងសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះ មានភាពវិជ្ជមានច្រើន ដែលលោកយល់ថា ជាលក្ខណៈអំណោយផលដើម្បីដំឡើងប្រាក់ឈ្នួលជូនកម្មករ ខណៈដែលប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២៣នេះ មានចំនួន២០០ដុល្លារ។ ភាគីសហជីពតំណាងកម្មករ ក៏មានក្តីសង្ឃឹមខ្ពស់ដែរថា រដ្ឋាភិបាលថ្មី ដែលត្រៀមនឹងបង្កើត និងមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនោះ នឹងអាចមានកាដូប្រាក់ឈ្នួលឆ្នាំ២០២៤ ជាចំណងដៃដ៏ប្រសើរមួយជូនដល់កម្មករក្នុងវិស័យកាត់ដេរ ដើម្បីទាក់ទាញការគាំទ្របន្ថែម។ បើតាមលោក អាត់ ធន់ ក្តីសង្ឃឹមនេះ គឺដោយសារកន្លងៗមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែមានតួលេខនយោបាយមួយ សម្រាប់បង្រ្គប់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករក្នុងវិស័យកាត់ដេរជាប្រចាំ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ