អានតួអត្ថបទ
បទសម្ភាស

លោក ចាន់ សុវ៉េត៖« អំពើ​មនុស្សឃាត​លើ​លោក​ឈុត វុទ្ធី និង​មន្រ្តី​ប៉េអឹម ជា​អំពើ​កើត​ឡើង​ដោយ​ចេតនា »

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុបារំាងអន្តរជាតិ នៅ​ថ្ងៃសៅរ៍ ទី៥ ឧសភា​​នេះ គឺ​លោក​ចាន់ សុវ៉េត អនុប្រធាន​ផ្នែកស៊ើបអង្កេត​នៃ​សមាគមសិទ្ធិមនុស្ស​​ អាត ហុក។ ឆ្លើយ​នឹង​សំណួរ​របស់​ គួច គន្ធារ៉ា លោក​ចាន់ សុវ៉េត​បាន​បញ្ជាក់​ថា អំពើ​ឃាតកម្ម​លើ​រូប​លោក​ឈុត វុទ្ធី និង​មន្រ្តី​ប៉េអឹម​ម្នាក់​នៅ​ស្រុក​ថ្មបំាង ក្នុង​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃទី ២៦ មេសា​កន្លង​ទៅ មិន​មែន​ជា​អំពើ​កើត​ឡើង​ដោយ​អចេតនា​ទេ។ សម្រាប់​លោក​ចាន់ សុវ៉េត ការ​បាញ់​ប្រហារ​លោក​ឈុត វុទ្ធី​មិន​មែន​ដោយសារ​រឿង​ទាស់ទែង​ពាក្យ​សម្តី​គ្នា​ទេ តែ​ជា​ការ​បាញ់​ប្រហារ​បំបិទ​ព័ត៌មាន​ទំាងឡាយ​ដែល​លោក​ឈុត វុទ្ធី​មាន ទាក់ទង​នឹង​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់៕

លោកចាន់ សុវ៉េត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិមនុស្ស អាត ហុក
លោកចាន់ សុវ៉េត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិមនុស្ស អាត ហុក ©ចាន់ណា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ