សុក្រ 10 សីហា 2012
លោក សុន ឆ័យ៖« លោកនាយករដ្ឋមន្ត្រីបានយកកម្មវិធីពន្យល់រឿងព្រំដែនកម្ពុជា វៀតណាមទៅចោទប្រកាន់ និងជេរ ប្រទេចផ្តាសាគណបក្សប្រឆំាង »

លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ីនៅរដ្ឋសភាជាតិ
ភ្ញៀវប្រចំាសប្តាហ៍របស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃសៅរ៍ ទី១១ សីហានេះ គឺលោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ីនៅរដ្ឋសភាជាតិ។ ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា លោក សុន ឆ័យបានបញ្ជាក់ថា លោកមានជំនឿតែ ៥០% ប៉ុណ្ណោះលើការស្រាយបំភ្លឺរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជុំវិញបញ្ហាព្រំដែនកម្ពុជា វៀតណាម។ យោងតាមលោក សុន ឆ័យ នៅមានចំណុចថ្មីៗជាច្រើនដែលលោកហ៊ុន សែនមិនបានពន្យល់បកស្រាយទេ និងបែរជាបានប្រែក្លាយវេទិកានោះ ទៅជេរ ប្រទេចផ្តាសាគណបក្សប្រឆំាងទៅវិញ៕
ទាក់ទងនឹងប្រធានបទនេះដែរ :

Delicious
Digg
Facebook
Twitter
Yahoo!
Technorati







អត្ថាធិប្បាយ (1)
HandsomeSilly
មិនជាពិបាកយល់ពេកទេ មរតកអតីតកាល ការលាក់បាំងការពិត ភាពមិនក្លាហានទទួលយក កំហុស និងជំរើសនយោបាយ ជាមួយនឹង ទស្សនវិស័យដឹកនាំប្រទេសដែលពោពេញគ្រោះថ្នាក់ រហូតដល់ ជីវិតប្រជាជនស្លូតត្រង់ និងកិត្តិយសព្រមជាមួយអធិបតេយ្យភាពកម្ពុជានៅតែមិនទាន់មាន ចំលើយពិតនិយមនៅឡើយដោយម្នាក់ៗ ចំណាយគ្រប់តំលៃទាំងអស់ដើម្បីគេចវេះពីការពិត។
ការបកស្រាយរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់នូវការពិតប្រវត្តិសាស្រ្តមួយចំនួនធំ។ ភ្លាមៗប្រតិកម្មពីរាជវាំង ដោយបន្ទោសអ្នកដឹកនាំជំនាន់ក្រោយ ដោយមិនមានសូម្បីតែបន្តិចការ ពន្យល់ទទួលស្គាល់ពីកំហុសនយោបាយពីជាង៤៥ឆ្នាំមុន។
វប្បធម៌មិនចេះធើ្វការងារជាក្រុម ការបដិសេធដាច់ខាត និងទទួលស្គាល់គុណសម្បត្តិអ្នក ដ៏ទៃ ទស្សនវិស័យស្នេហាជាតិឆ្វេងនិយមដោយយកបញ្ហារើសអើងជាតិសាសន៏ ការហែកហូរ កតិ្តយសប្រទេសខ្លួនឯង បានប្លន់យកស្នាមញញឹមរបស់ប្រជាជនស្លូតត្រង់ទៅក្នុងបុព្វហេតុទាំងនេះ
ប្រតិកម្មជុំវិញអត្ថបទនេះ