អានតួអត្ថបទ
បទសម្ភាស

លោកស ខេង៖« កម្ពុជា​គ្មាន​អ្នកទោសនយោបាយ​ទេ »

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុបារំាង​អន្តរជាតិ​នៅ​ថ្ងៃសៅរ៍ ទី១២ មករា​​នេះ គឺ​លោក​ស ខេង ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​​មហាផ្ទៃ។ ឆ្លើយ​នឹង​សំណួរ​របស់​ គួច គន្ធារ៉ា លោក​ស ខេង​បាន​បញ្ជាក់​ថា អ្នកទោស​ដែល​នឹង​ទទួល​បាន​ការ​ដោះលែង ឬ​មួយ​ការ​បន្ធូរបន្ថយ​ទោស​ត្រូវ​តែ​អនុវត្តទោស​របស់​ខ្លួន​ឲ្យ​បាន ១ភាគ៣​ជា​មុនសិន។ យោង​តាម​លោក​ស ខេង កម្ពុជា​គ្មាន​អ្នក​ទោស​នយោបាយ​ទេ។ ដោយឡែក នៅ​ក្នុង​ឱកាស​រៀបចំ​ព្រះរាជពិធី​ដង្ហែ និង​ថ្វាយព្រះភ្លើង ព្រះបរមសព ព្រះបរមរតនកោដ្ឋ​នៅ​ដើមខែ​កុម្ភៈ​ខាង​មុខ លោក​ស ខេង​បាន​បញ្ជាក់​ថា កម្ពុជា​បាន​ត្រៀម​កម្លំាង​ប៉ូលិស និង​កងរាជអាវុធហត្ថ​សរុប​ជាង ១០ ០០០នាក់៕

លោកស ខេង ឧបនាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ
លោកស ខេង ឧបនាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ