អង្គភាពប្រឆាំងអំពើពុករលួយបានព្រមានប្តឹងព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោទៅតុលាការ ប្រសិនបើព្រះអង្គម្ចាស់អង្គនេះនៅតែមិនព្រមបំពេញឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ព្រះអង្គម្ចាស់ធម្មិកោបានបញ្ជាក់ភា្លមៗដែរនៅថ្ងៃនេះថា ព្រះអង្គនឹងមិនប្រកាសទ្រព្យសម្បត្តិឡើយ ដោយព្រះអង្គទាមទារអោយរដ្ឋាភិបាលចាត់ទុកស្ថាប័នព្រះបរមរាជវាំងជាស្ថាប័នអព្យាក្រឹតមិននៅក្រោមរដ្ឋាភិបាល។