អានតួអត្ថបទ
កម្ពុជា

រថយន្ត​ក្រុង ៤០​គ្រឿង​ទៀត នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើ​នៅ​ខែ​កញ្ញា​ខាង​មុខ​

សាលា​រាជធានី​ភ្នំពេញ នឹង​ដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ​ចំនួន​៤០ គ្រឿង​បន្ថែម​ទៀត ​នៅក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ។ រថយន្ត​ក្រុង ៤០ គ្រឿង​នេះ នឹង​រត់​លើ​ផ្លូវ​ ៣ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ខ្សែ​ទី១ គឺ​ចាប់​ពី​គីឡូម៉ែត្រ​លេខ​៩ កាត់​តាម​រង្វង់​មូល​ស្ពាន​ជ្រោយចង្វា ចុះ​តាម​ផ្លូវ​មុនី​វង្ស រហូតដល់​ស្ពាន​អាកាស​ក្បាលថ្នល់ ឆ្លងទៅ​ផ្សា​រ​ច្បារអំពៅ ហើយ​បញ្ចប់​ត្រឹម​ក្តី​តាកុយ ​រួច​ត្រលប់​មក​វិញ។

រថយន្តក្រុង ដែល​ឲ្យ​ដំណើរ​ការ​ក្នុង​ទីក្រុង​ភ្នំពេញ កន្លងមក
រថយន្តក្រុង ដែល​ឲ្យ​ដំណើរ​ការ​ក្នុង​ទីក្រុង​ភ្នំពេញ កន្លងមក RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ខ្សែ​ទី២ ចេញពី​ផ្សារ​រាត្រី តាម​ផ្លូវ​ស៊ីសុវត្ថិ ឆ្ពោះ​ទៅកាន់​រង្វង់​មូល​ស្ពាន​ជ្រោយចង្វា ហើយ​បន្ត​តាមផ្លូវ​ទំនប់ទួលគោក ឬ​ផ្លូវ​ទំ​បន់៧០ ទៅដល់​អង់​តែ​ន​ទួលគោក ហើយ​បត់​តាម​វិថី​គីម​អ៊ី​ល​សុង ឆ្លងកាត់​ស្តុ​ប​តិច​ណូ ចូលដល់​ផ្លូវ​ម៉ៅ​សេទុង រហូតដល់​ស្តុ​ប​ប៊ូ​ក​គោ និង​ស្តុ​ប​ក្រសួង​កសិកម្ម រួច​បត់​តាមផ្លូវ​នរោត្តម ឆ្លងកាត់​ស្ពាន​អាកាស​ក្បាលថ្នល់ និង​បន្ត​រហូត​ដល់​តាខ្មៅ។

និង​ខ្សែ​ទី​៣ ចេញ​ពី​ផ្សារ​រាត្រី កាត់​តាម​ផ្សារ​ចាស់ និង​ផ្លូវ​នរោត្តម រួច​ឆ្លង​ទៅ​ផ្លូវ​កម្ពុជា​ក្រោម រហូត​ដល់​ស្តុ​ប​សន្ធ​រមុខ បត់​ឡើងទៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី​វិញ រួច​បន្ត​ឆ្លងកាត់​ស្ពាន​អាកាស ៧​មករា រហូត​ដល់​រង្វង់​មូល​ចោមចៅ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឡុង ឌី​ម៉​ង់​ អ្នកនាំពាក្យ​សាលា​​រាជធានី​ភ្នំពេញ​ ដែល​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ព្រឹក​ថ្ងៃ ពុធ ទី៣០ កក្កដា​នេះ។

លោក​ឡុង​ឌី ម៉​ង់​ក៏បាន​បញ្ជាក់​ផងដែរ​ថា ដើម្បី​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​សេវា​រថយន្ត​ក្រុង​នេះ សាលា​រាជធានី​ក៏បាន​បង្កើត​រដ្ឋាករ​ស្វ័យ​ត​ដឹកជញ្ជូន​នៅក្នុង​ផ្នែក​នេះ ដែល​នឹងមាន​បុគ្គលិ​ក​​ប្រមាណ​ជា ២០០នាក់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ