អានតួអត្ថបទ
កម្ពុជា

ការ​សិក្សា​បង្ហាញ​ថា សេវា​កម្ម​ផ្គត់ផ្គង់ អាផាតមិន នឹង​រីក​លូតលាស់​បន្ថែម​ទៀត​

ក្រុមហ៊ុន វី​ត្រាស បាន​សិក្សា​ទៅ​លើ វិស័យ​ទីផ្សារ​នៃ​សេវាកម្ម​អា​ផាត​មិន នៅ​ទី​ក្រុង​ភ្នំពេញ ដែល​បាន​បង្ហាញ​ថា ម្ចាស់​អា​ផាត​មិន ជាង​ពាក់​កណ្តាល ទំនង​ជា​មាន​គម្រោង​សាងសង់​នូវ​អាគារ​អា​ផាត​មិន​បន្ថែម នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ថ្វី​បើ​មាន​ការ​ធ្លាក់ចុះ​តិចតួច​នៃ​អត្រា​ភ្ញៀវ​ស្នាក់​នៅ​ចាប់​ពី​ ពាក់កណ្តាល​ឆ្នាំ​២០១៤ ក៏​ដោយ។  របាយការណ៍​បង្ហាញ​ថា សមាហរណកម្ម​នៃ​សហគមន៍​អាស៊ាន នឹង​ធ្វើ​ឲ្យ​តម្រូវការ​អា​ផាត​មិន​កើនឡើង។

ផ្ទះគំរូរបស់ក្រុមហ៊ុនសាងសង់ផ្ទះល្វែងលក់ប្រកាសលក់តាមវិធីបង់រម្លស់
ផ្ទះគំរូរបស់ក្រុមហ៊ុនសាងសង់ផ្ទះល្វែងលក់ប្រកាសលក់តាមវិធីបង់រម្លស់ © អ៊ឹម​ ណាវិន
ផ្សាយពាណិជ្ជកម្ម

ការសិក្សា​របស់​ក្រុមហ៊ុន វី​ត្រាស បាន​បង្ហាញ​ថា៖« អត្រា​នៃ​ភ្ញៀវ​ស្នាក់​នៅ​តាម​អា​ផាត​មិន ប្រមាណ​ជា៩០% ទៅ៩៥% កាល​ពី​ឆ្នាំ ២០១៣ បាន​ធ្លាក់​ចុះមក​ត្រឹម ៨៤% នៅ​ពាក់កណ្តាល​ឆ្នាំ២០១៤នេះ»។ ទោះជា​យ៉ាងណាក៏ដោយ បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍ និង​ម្ចាស់​អា​ផាត​មិន បាន​​ព្យាករ​ណ៏​ថា៖ « សមាហរណកម្ម​សេដ្ឋកិច្ច​រវាង​ប្រជាជាតិ​អាស៊ាន និង​សកម្មភាព​សេដ្ឋកិច្ច​កើនឡើង​នានា នឹង​នាំអោយមាន​រំហូរ​ចូល​នៃ​កម្លាំង​ការងារ​បរទេស​មក​ក​ម្ពុ​ជា ហើយ​វា​នឹងធ្វើ​ឲ្យ​មាន​តម្រូវ​ការបន្ថែម​ចំពោះ​សេវាកម្ម​ស្នាក់នៅ»។

របាយការណ៍​ដដែល​ប​ង្ហា​ញ​ទៀតថា ក្នុង​រយៈពេល​មិនតិចជាង​បី​ឆ្នាំនេះ ទីផ្សារ​អា​ផាត​មិន កំពុងតែ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស គួរអោយកត់សំគាល់ ក្នុងនោះ​អាត្រា​ប្រហែល​ជា​៤៧% នៃ​អា​ផាត​មិន ទាំងអស់​មាន​វត្តមាន​ក្នុងការ​ផ្គត់ផ្គង់​ទីផ្សារ។ ទន្ទឹមនឹងនោះ ចំនួន​គម្រោង​​អា​ផាត​មិន សរុប​កើនឡើង​រហូតដល់ ៣៧៤ អាគារ។

លោក គុយ វ៉ាត អគ្គនាយក​ក្រុមហ៊ុន វី​ត្រាស គ្រុប បាន​មានប្រសាសន៍ថា៖ « នេះ​ជាស​ញ្ញា​ដ៏​ល្អ​មួយ ពីព្រោះ​វិស័យ​សេវាកម្ម​អា​ផាត​មិន នៅតែ​ជា​វិស័យ​ដ៏​ក្មេងខ្ចី​មួយ ដែល​ត្រូវ​ពេលវេលា​ច្រើន​ទៀត​សម្រាប់​ការអភិវឌ្ឍ​បន្ថែម»។ លោក​បន្តទៀតថា បើ​ទោះ​វិស័យនេះ​សព្វថ្ងៃ បាន​ពឹង​​ផ្អែកលើ​ភ្ញៀវ​បរទេស​យ៉ាង​ពេញទំហឹង​ពីព្រោះ​តែមាន​ប្រជាជន​កម្ពុជា​តែ២%ប៉ុណ្ណោះ​ដែល​ប្រើ​សេវាកម្ម​អា​ផាត​មិន។

យ៉ាងណាក៏ដោយ គេ​រំពឹងថា ចំនួន​អ្នក​ប្រើស​វា​កម្ម​អា​ផាត​មិន​ក្នុងស្រុក​អាច​កើនឡើង​ដោយ នាពេល​អា​នាគ​ត។ ម្យ៉ាងទៀត ក្រុមហ៊ុន​អភិវឌ្ឍ និង​ម្ចាស់​អា​ផាត​មិន ជាង​ពាក់កណ្តាល​នឹងធ្វើ​ផែនការ​សម្រាប់​អា​ផាត​មិនថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ