អានតួអត្ថបទ
កម្ពុជា

កម្ពុជា​​នឹង​​ជជែក​​ពី​​បំណុល​ នៅ​ពេល​​មាន​​ដំណើរ​ទស្សន​កិច្ច​​របស់​​ប្រមុខ​​ការ​ទូត​​ទៅ​កាន់​​រុស្ស៊ី

ប្រមុខ​ការ​ទូត និង​រដ្ឋមន្ត្រី​ក្រសួង​ហិ​រញ្ញ​វត្ថុ​កម្ពុជា នឹង​ត្រូវ​អញ្ជើញ​ទៅ​ប្រទេសរុស្ស៊ី​ ដើម្បី​ជជែក​​ពី​​បញ្ហា​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​អតីត​សហភាព​សូវៀត​ និង​បញ្ហា​ជា​ច្រើន​ទៀត ដោយ​ស្មារតី​មិត្តភាព។ នៅ​ក្នុង​ជំនួប​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី​កម្ពុជា ហោ ណាំ​ហុង​ និង​ឯកអគ្គរដ្ឋទូត​ថ្មី​ នៃ​ប្រទេស​រុស្ស៊ី​ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រៅពី​បំណុល​ ភាគី​ទាំងពីរ​បាន​​ពិភាក្សា​​គ្នា​ ​លើ​បញ្ហា​ជាច្រើន​ទៀត រួម​មាន​បញ្ហា​សហប្រតិបត្តិការ និង​បញ្ហា​ពាណិជ្ជកម្ម​ផងដែរ។

លោកហោ ណាំហុង
លោកហោ ណាំហុង RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ប្រទេសរុស្ស៊ី​ លោក Dmitry Tsvetkov កាលពី​ព្រឹក​ថ្ងៃទី០៥ឧសភា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​កម្ពុជា​បាន​រំលឹកថា ប្រទេសរុស្ស៊ី​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​យ៉ាងច្រើន​បន្ទាប់ពី​ប្រទេស​នេះ​ងើប​ពី​របប​ប្រល័យពូជសាសន៍។

ពាក់ព័ន្ធ​នឹង​ជំនួយ​របស់​រុស្ស៊ី​​នាពេលនេះ ជំនួប​ពិភាក្សា​រវាង​ប្រមុខ​ការទូត​កម្ពុជា​ និង​ឯកអគ្គ​រដ្ឋ​​ទូត​រុស្ស៊ី ក៏បាន​លើក​មក​ពិភាក្សាគ្នា​ផងដែរ​ពី​បញ្ហា​បំណុល​ដែល​អតីត​សហភាព​សូវៀត បាន​ជួយ​មកដល់​ប្រទេស​កម្ពុជា​ចាប់តាំងពី​ទសវត្ស​ឆ្នាំ៨០មក។

លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ថ្លែងប្រាប់​អ្នកកាសែត​បន្ទាប់ពី​ជំនួប​ការទូត​នេះ​ថា បញ្ហា​បំណុល​គឺជា​បញ្ហាសំខាន់​មួយ​ដែល​ប្រទេស​កម្ពុជា​និងរុស្ស៊ី​នឹង​លើក​ជជែក​គ្នា នៅ​ប្រទេស​រុស្សី​នាពេលខាងមុខ។

«បញ្ហា​បំណុល​ដែល​កម្ពុជា​យើង​ជំពាក់​អតីត​សហភាពសូវៀត​នោះ គឺ​ភាគី​ទាំងពីរ​បាន​ខិតខំ​ដោះស្រាយ​ដោយ​ស្មារតី​មិត្តភាព ដើម្បី​ជា​ប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ។ ហើយ​ក្នុងនោះ​គឺ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏ត្រូវ​បាន​ភាគីរុស្ស៊ី​នឹង​​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ីដែរ ​ដើម្បី​ពិភាក្សា​ក្នុង​ស្មារតី​មិត្តភាព»

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មិនបាន​បញ្ជាក់​ពី​តួលេខ​ច្បាស់លាស់​នៃ​បំណុលដែល​កម្ពុជា​ត្រូវ​សង​រុស្ស៊ី​​ទេ ក៏ប៉ុន្តែ​យោង​តាម​​ឯកសារ​នានា បង្ហាញថា​ប្រទេស​កម្ពុជា​ធ្លាប់​ជំពាក់​ប្រទេស​រុស្ស៊ី​ប្រមាណ​​ជា​១៥០​លាន​ដុល្លារ ​​ចាប់តាំងពី​ទសវត្ស​ទី៨០។ ក៏ប៉ុន្តែ ​រុស្ស៊ី​បាន​លុបចោល​អស់៧០ភាគរយ​ហើយ ហើយ​នៅសល់​ទាំង​ប៉ុន្មាន កម្ពុជា​ធ្លាប់​ស្នើ​ឲ្យ​សភា​ឌូ​ម៉ា​បង្វែរ​ប​ណុល​ទាំងនេះ​ទៅជា​ជំនួយ​អភិវឌ្ឍន៍​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ