អានតួអត្ថបទ
កម្ពុជា

អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​​បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​ដំណោះស្រាយ​បោះ​ឆ្នោត​

សហគមន៍​ខ្មែរ​នៅ​ប្រទេស​បារាំង​បាន​នាំគ្នា​ធ្វើ​បាតុកម្ម ​នៅ​ទីក្រុង​ប៉ារីស ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ​ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ ​ចំពោះ​ភាព​មិនប្រក្រតី​ក្នុង​ពេល​បោះឆ្នោត។ ​បាតុកម្ម​​ពីរ​​ទៀត​​ត្រូវ​បាន​​គ្រោង​​ឡើងជា​​បន្ត​បន្ទាប់​​ នៅ​​ថ្ងៃ​ទី ​២៦ សីហា​​នេះ​​ នៅ​​ពីមុ​ខ​ទីស្នាក់ការ​​​​អង្គ​ការស​ហប្រ​ជាជា​តិ​​ទីក្រុង​​ហ្ស៊ឺ​​ណែវ​ ប្រទេស​​ស្វី​ស ​និង​​នៅ​​ថ្ងៃ​ទី ​៣០ ​សីហា នៅ​​ពី​មុខ​ទីស្នាក់​​ការ​​សហភា​ព​អឺរ៉ុប​​ នៅ​​ទីក្រុង​ព្រុចសែល​ ប្រទេស​​ប៊ែ​ល​​ហ្ស៊ិ​ក​ ​ដើម្បី​​ទាម​ទារ​​ឲ្យ​​មាន​​គណៈកម្ម​ការ​ឯក​រាជ្យ​​​ដោះ​ស្រាយ​​ភាព​មិន​ប្រក្រ​តី​​នៃ​ការបោះ​ឆ្នោត​។ នៅឯ​​ក្នុងប្រទេស​កម្ពុជា​ឯណេះ​​វិញ​ ស្ថាន​ភាព​​ហាក់​ដូច​ជា​​ស្ងប់​ស្ងាត់​​បន្តិច​​ ខណៈ​ដែល ​គ.ជ.ប គ្រោង​​បើក​​កញ្ចប់​​សុវត្ថិភាព​​ នៅ​​ថ្ងៃ​អាទិត្យ​​ស្អែក​។

ក្រុមអ្នកគាំទ្រ​គណប​ក្ស​សង្គ្រោះ​ជាតិ ​ក្នុង​យុទ្ធនាកា​រឃោសនា​បោះឆ្នោ​ត​កន្លង​​មក​។
ក្រុមអ្នកគាំទ្រ​គណប​ក្ស​សង្គ្រោះ​ជាតិ ​ក្នុង​យុទ្ធនាកា​រឃោសនា​បោះឆ្នោ​ត​កន្លង​​មក​។ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃ​ក្រោយ​ពី​មាន​បាតុកម្ម​របស់​សហគមន៍​ខ្មែរ នៅ​ប្រទេស​បារាំង កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ២៤សីហា មហា​បាតុកម្ម​មួយទៀត​​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃអាទិត្យ​ទី២៦ សីហា​នេះ ​នៅ​ពីមុខ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ ទីក្រុង​ហ្ស៊ឺ​ណែវ។ អ្នករៀបចំ​បាតុកម្ម​កំពុង​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ។ រីឯ​អ្នក​មិនបាន​ចូលរួម ​ក៏ត្រូវ​បាន​គេ​ស្នើសុំ​ឲ្យ​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​ផងដែរ។ នេះ​បើ​យោងតាម​សេចក្តីអំពាវនាវ​របស់​អ្នករៀបចំ​បាតុកម្ម​ ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ។

ញត្តិ​ទាំងនោះ​នឹង​ត្រូវគេ​ប្រគល់ជូន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​អ្នករាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ​លោក សូ​រី​យា ប្រាសាទ ស៊ូ​ប៊ែ​ឌី ផងដែរ។ ញត្តិ​នោះ​មានន័យ​សុំ​ឲ្យ​អង្គការសហប្រជាជាតិ​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បង្កើត​គណៈកម្មការ​ឯករាជ្យ​​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត។

ចំណែកឯ​បាតុកម្ម​មួយទៀត​ ត្រូវគេ​គ្រោង​បើក​ធ្វើ​នៅ​ថ្ងៃទី​៣០ សីហា នៅ​ពីមុខ​ទីស្នាក់ការ​កណ្តាល​សហភាព​អឺរ៉ុប​ នៅ​ទីក្រុង​ព្រុ​ច​សែ​ល។ នៅ​ទីនោះ ក្រុមបាតុករ​ក៏​គ្រោង​ប្រគល់​ញត្តិ​ដូចគ្នានេះ ​ជូន​លោកស្រី កា​តឺ​រី​ន អា​ស្តុ​ន តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការបរទេស នយោបាយ និង​សន្តិសុខ​សហភាព​អឺរ៉ុប​ផងដែរ។ 

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ​ថា នេះ​គឺជា​បាតុកម្ម​របស់​សហគម​ន៍​ខ្មែរ​នៅក្រៅ​ប្រទេស​ ក្នុងនោះ​ក៏មាន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ។ ប៉ុន្តែ លោក​បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​លម្អិត​ពី​បាតុកម្ម​នេះ​ទេ ​ព្រោះ​ជាការ​រៀបចំ​របស់​សហ​គម​ន៍​ខ្មែរ​នៅក្រៅ​ប្រទេស។

ខណៈដែល​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស​កំពុងពុះ​កញ្ជ្រោល នៅក្នុង​ស្រុក​ឯណេះ​វិញ ស្ថានការណ៍​ហាក់ដូចជា​បា​នប​ស្ងប់ស្ងាត់​បន្តិច​វិញ​ បន្ទាប់ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​បានសម្រេច​ឲ្យ​គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព«ក» មួយចំនួន​ ដើម្បី​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត​​ ទៅតាម​ការទាមទារ​រ​បស់​បក្សប្រឆាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ